បន្ទាប់ពីវូស៊ូ អត្តពលិកបាននាំមកនូវដំណឹងល្អជាបន្តបន្ទាប់។ នៅក្នុងវគ្គផ្តាច់ព្រ័ត្ររត់លោតផ្លោះចម្ងាយ ៣០០០ ម៉ែត្របុរស Nguyen Trung Cuong បានបញ្ចប់លេខមួយក្នុងថេរវេលា ៨នាទី ៥៥.៣២ វិនាទី។ ប៉ុន្មាននាទីក្រោយមក Quach Thi Lan ឈ្នះការរត់លោតផ្លោះ ៤០០ ម៉ែត្រនារីក្នុងថេរវេលា ៥៦.៨២ វិនាទី។ Nguyen Thi Oanh បានជួយឲ្យអត្តពលិកវៀតណាមបញ្ចប់ការឈ្នះមេដាយមាសបីដងនៅថ្ងៃទី ១៥ ខែធ្នូ ជាមួយនឹងជ័យជម្នះក្នុងការប្រណាំងចម្ងាយ ១០,០០០ ម៉ែត្រនារី ក្នុងថេរវេលា ៣៤ នាទី ២៧,៩៣ វិនាទី។

leftcenterrightdel
Nguyen Thi Oanh (កណ្តាល) នៅលើវេទិកាទទួលមេដាយមាសក្នុងវិញ្ញាសារត់ ១០,០០០ ម៉ែត្រនារី

នៅក្នុងវគ្គផ្តាច់ព្រ័ត្រវាយកូនឃ្លីលើតុក្រុមបុរស ក្រុមវៀតណាមបាននាំមុខសិង្ហបុរីម្តងហើយម្តងទៀត ប៉ុន្តែទីបំផុតបានចាញ់ ២-៣ ដើម្បីឈ្នះមេដាយប្រាក់។

ក្នុងវិញ្ញាសាហែលទឹក ក្នុងវគ្គផ្តាច់ព្រ័ត្រហែលទឹកមេអំបៅ ២០០ ម៉ែត្របុរស កីឡាករហែលទឹកវ័យក្មេង Duong Van Hoang Quy បានឈ្នះមេដាយប្រាក់ ដោយប្រើពេល ២ នាទី ១,៥៧ វិនាទី; អត្តពលិកកងទ័ព Nguyen Quang Thuan បានឈ្នះមេដាយសំរិទ្ធ ក្នុងថេរវេលា ២ នាទី ២,៦០ វិនាទី។

ក្នុងវិញ្ញាសាបាល់ទាត់បុរស ក្រុមអាយុក្រោម ២២ ឆ្នាំថៃ បានយកឈ្នះក្រុមអាយុក្រោម ២២ ឆ្នាំម៉ាឡេស៊ី ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី ១៨ ខែធ្នូ ក្រុមអាយុក្រោម ២២ ឆ្នាំវៀតណាមនឹងត្រូវប្រកួតជាមួយក្រុមអាយុក្រោម ២២ ឆ្នាំថៃ៕

បកប្រែដោយ Huyen Trang