leftcenterrightdel
កីឡាការិនីបាល់ទាត់វៀតណាមអបអរជ័យជម្នះលើក្រុមកីឡាករបាល់ទាត់នារីថៃ (រូបថត៖ AFC)

វៀតណាមស្ថិតនៅពូល A រួមជាមួយថៃ កូរ៉េខាងជើង និងអូស្រ្តាលីដែលជាដៃគូប្រកួតប្រជែងខ្លាំង ៗ ហេតុដូច្នេះវៀតណាមប្រឹងប្រែងមិនឲ្យចាញ់។ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម បានឈានចូលការប្រកួតដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោល​បំណងចង់យកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ។

ក្នុងការប្រកួតទី២ ប្រចាំពូល A ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមនឹងប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើងនៅថ្ងៃទី៣០ ខែតុលា ខាងមុខ៕

បកប្រែដោយ Huyen Trang