នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រណាំងទូកឯកត្តជននារីប្រភេទ C1 ចម្ងាយ ២០០ម៉ែត្រ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែមេសា នៅប្រទេសជប៉ុនក្នុងក្របខ័ណ្ឌវគ្គជម្រុះចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ តំបន់អាស៊ីប៉ាស៊ីហ្វិក កីឡាការិនីវៀតណាម Nguyen Thi Huong បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយប្រើថិរវេលា ៣៥១ វិនាទី ដើម្បីឈ្នះសំបុត្រទៅ ចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលក្រុមទូកវៀតណាមឈ្នះសំបុត្រផ្លូវការចូលរួមព្រឹត្តិការណ៍អូឡាំពិក។

leftcenterrightdel
កីឡាការិនី Pham Thi Hue ទទួលបានសំបុត្រចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤

នាថ្ងៃដដែលនោះ នៅឯវគ្គផ្តាច់ព្រ័ត្រការប្រណាំងទូកទម្ងន់ធ្ងន់ rowing ឯកត្តជននារី ក្នុងវគ្គជម្រុះអូឡាំពិក តំបន់អាស៊ីប៉ាស៊ីហ្វិក កីឡាការិនី Pham Thi Hue បានជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ ដើម្បីទទួលបានសំបុត្រចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤។

ដូច្នេះហើយ កីឡាវៀតណាមមាន៩សំបុត្រហើយដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ បន្ទាប់ពី៧សំបុត្រមុនគឺ Nguyen Thi That (ប្រកួតកង់), Trinh Thu Vinh (បាញ់កាំភ្លើង), Le Thi Mong Tuyen (បាញ់កាំភ្លើង), Vo Thi Kim Anh (ប្រដាល់)។ , Nguyen Huy Hoang (ហែលទឹក), Trinh Van Vinh (លើកទម្ងន់) និង Nguyen Thuy Linh (វាយសី)។

បកប្រែដោយ Duy Hoan