ការប្រកួតត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ សហការជាមួយកាសែតចរាចរណ៍ និងគណៈកម្មាធិការប្រជាជនខេត្ត Dien Bien ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ / ៧ ឧសភា ២០២៤); ខួបលើកទី១១៥ នៃការបង្កើតខេត្ត Dien Bien (២៨ មិថុនា ១៩០៩ / ២៨ មិថុនា ២០២៤); ឆ្នាំទេសចរណ៍ជាតិ - Dien Bien Phu ២០២៤ និងឆ្នាំសុវត្ថិភាពចរាចរណ៍ ២០២៤។

leftcenterrightdel
កីឡាករកីឡាការិនីយ៉ាងច្រើនកុះករចូលរួមក្នុងការប្រកួតកីឡារត់ម៉ារ៉ាតុង

ការប្រកួតនេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយ និងអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ និងមោទនភាពជាតិ។ លើសពីនេះ គណៈកម្មាធិការរៀបចំចង់ផ្សព្វផ្សាយសារ "សុវត្ថិភាពចរាចរណ៍-សុភមង្គលសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់" លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការគោរពច្បាប់សុវត្ថិភាពចរាចរណ៍ ដោយហេតុនេះរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

បកប្រែដោយ Huyen Trang