គោលដៅសំខាន់នៃការប្រណាំងកង់គឺដើម្បីជំរុញចំណងមិត្តភាពនៃប្រទេសទាំងបីតាមរយៈកីឡា និងការផ្សព្វផ្សាយរបៀបរស់នៅសកម្មរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ដែលទាក់ទាញសហគមន៍មូលដ្ឋានក្នុងប្រទេសនីមួយៗឱ្យចូលរួមផ្សព្វផ្សាយកីឡា រួមចំណែកក្នុងជោគជ័យរួមនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម លើកទី១។ ទន្ទឹមនឹងនោះ ការប្រណាំងកង់គឺជាសកម្មភាពជាក់ស្តែងមួយ ដើម្បីផ្សព្វផ្សាយសាររបស់កិច្ចប្រជុំ “សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព”។

leftcenterrightdel
លោក Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ ជិះកង់អបអរការប្រណាំងកង់មិត្តភាពកម្ពុជា-ឡាវ-វៀតណាម

ចូលរួមស្វាគមន៍ការប្រណាំងមានវត្តមានលោក Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ; លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ; អនុប្រធានរដ្ឋសភាឡាវ; ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋសភានៃប្រទេសទាំងបីបានមកចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករទាំងឡាយដែលចូលរួមប្រណាំង។

leftcenterrightdel
អ្នកប្រណាំងនៅលើផ្លូវ

ចូលរួមក្នុងការប្រណាំងនេះមានកីឡាករចំនួន ៤៥ នាក់ មកពីកម្ពុជា ឡាវ និងវៀតណាម ចែកចេញជាក្រុមប្រណាំងចំនួន ៩ ដែលប្រទេសនីមួយៗមាន ៣ ក្រុម ក្រុមប្រណាំងនីមួយៗមានកីឡាករ ៥ នាក់។ ការប្រណាំងរួមមានធ្វើដំណើរព័ទ្ធជុំវិញអគាររដ្ឋសភាឡាវ ២២ ជុំ ដែលមានប្រវែងសរុប ៣៥.២ គីឡូម៉ែត្រ។

ក្រុមកីឡាវៀតណាមរួមមានកីឡាករមកពីក្រុមកីឡាជិះកង់យុវជនជាតិ និងក្រុមជិះកង់ចលនាចំនួន ២ ដែលត្រូវបានជ្រើសរើសពីសមាជិកជាង ១៥០០ នាក់នៃសមាគមកង់កីឡាភាគខាងជើង។

leftcenterrightdel
កីឡាករ Le Thanh Hieu (វៀតណាម) ឆ្លងផុតវគ្គបញ្ចប់មុនគេ

ជាលទ្ធផល កីឡាករ Le Thanh Hieu (វៀតណាម) ជាប់ចំណាត់ថ្នាក់លេខ១; កីឡាករ Dang Van Phap (វៀតណាម) ជាប់ចំណាត់ថ្នាក់លេខ៣; កីឡាករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២។ ក្នុងវិញ្ញាសរជាក្រុម៖ ក្រុមកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្រុមឡាវជាប់ចំណាត់ថ្នាក់លេខ២ និងក្រុមវៀតណាមជាប់ចំណាត់ថ្នាក់លេខ៣៕

បកប្រែដោយ Huyen Trang