ការប្រណាំងនេះមានការចូលរួមពីក្រុមទូកងចំនួន ៤៦ ក្នុងនោះមានក្រុមទូកងបុរសចំនួន ៤០ ចូលរួមប្រណាំងនៅចម្ងាយ ១២០០ ម៉ែត្រ និងក្រុមទូកងនារីចំនួន ៦ ចូលរួមប្រណាំងនៅចម្ងាយ ១០០០ ម៉ែត្រ។

បន្ទាប់ពីការប្រណាំងដ៏រំភើប និងអស្ចារ្យក្នុងរយៈពេលពីរថ្ងៃ ក្រុមវត្តទុំនប់២ (ស្រុក Chau Thanh ខេត្ត Soc Trang) ទទួលបានជ័យលាភីលេខ១ ផ្នែកបុរស; ក្រុមវត្តអុងខ (ស្រុក Thanh Tri ខេត្ត Soc Trang) ទទួលបានជ័យលាភីលេខ២; វត្តស្រឡូង (ស្រុក My Xuyen ខេត្ត Soc Trang) ទទួលបានជ័យលាភីលេខ៣។ ក្រុមវត្តទុំនប់ (ស្រុក Chau Thanh ខេត្ត Soc Trang) ទទួលបានជ័យលាភីលេខ១ ផ្នែកនារី; វត្តអូរជុំ (ស្រុក Nga Nam ខេត្ត Soc Trang) ទទួលបានជ័យលាភីលេខ២; វត្តកោះធំ (ខេត្ត Bac Lieu) ទទួលបានជ័យលាភីលេខ៣៕

leftcenterrightdel
ការប្រណាំងទូកងគឺជាកីឡាដ៏ពេញនិយមរបស់ជនរួមជាតិខ្មែរ

leftcenterrightdel
មនុស្សយ៉ាងច្រើនកុះករបានមកលើកទឹកចិត្តក្រុមកីឡានានា

leftcenterrightdel
ក្រុមកីឡាចូលរួមប្រកួតយ៉ាងក្លៀវក្លានៅការប្រណាំងទូកងឆ្នាំ២០២៣

leftcenterrightdel
គណៈកម្មការរៀបចំពិធីប្រគល់រង្វាន់ដល់ក្រុមដែលមានស្នាដៃល្អក្នុងការប្រណាំងនៅចម្ងាយ ១០០០ ម៉ែត្រ ផ្នែកនារី

leftcenterrightdel
កីឡាការិនីក្រុមវត្តទុំនប់ រីករាយដែលទទួលបានជ័យលាភីលេខ១

បកប្រែដោយ Huyen Trang