ក្នុងវិញ្ញាសាក្រុមនារី ៣ នាក់ កីឡាការិនីវៀតណាមបានយកឈ្នះក្រុមកីឡាបារាំង ១៣-១០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងយកឈ្នះក្រុមកីឡាថៃ ១៣-១២ នៅវគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះមេដាយមាសពិភពលោកជាលើកដំបូង។

ក្នុងការប្រកួតជើងឯក Kurash ពិភពលោក ឆ្នាំ២០២៣ នៅប្រទេសតូមិននីស្ថាន នាពេលថ្មីៗនេះ អ្នកប្រដាល់ Nguyen Thi Bich Ngoc បានឈ្នះមេដាយមាស ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាមថ្នាក់នារី។ ចំណែកអ្នកប្រដាល់ Le Huynh Tuong Vy បានចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ ៧០គីឡូក្រាមថ្នាក់នារី ដោយដណ្ដើមបានមេដាយសំរឹទ្ធ។

leftcenterrightdel
ការប្រកួតដណ្តើមមេដាយមាស នៃក្រុមកីឡាវ៉ូវីណាមវៀតណាម

ក្នុងការប្រកួតជើងឯកវ៉ូវីណាមពិភពលោកឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ ក្រុមកីឡាវៀតណាមដណ្តើមប្រជែងបានមេដាយមាសចំនួន ១៤ គ្រឿង ដោយសារការខិតខំប្រឹងប្រែងរបស់។មេដាយមាសទាំងនេះដណ្តើមបានដោយអ្នកប្រដាល់៖ Bui Xuan Nhat (បុរសទម្ងន់ ៤៨ គីឡូក្រាម), Le Ngoc Vinh (បុរសទម្ងន់ ៦០ គីឡូក្រាម), Huynh Khac Nguyen, Vuong Minh Khang, Nguyen Thi Ngoc Tram, Nguyen Tu Cuong។ល។ ការប្រកួតបានបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា៕

បកប្រែដោយ Huyen Trang