leftcenterrightdel
ពិធីប្រគល់ពានរង្វាន់នារីវៀតណាម (រូបថត៖ VOV)

សមូហភាពចំនួន ៧ និងបុគ្គលឆ្នើមចំនួន ១៩ នាក់ លើគ្រប់វិស័យទទួលបានពានរង្វាន់។ ទាំងអស់នេះគឺជានារីវៀតណាមឆ្នើមក្នុងដំណាក់កាលថ្មី ដែលតែងតែជក់ចិត្ត ច្នៃប្រឌិត រស់នៅប្រកបដោយមានការទទួលខុសត្រូវជាមួយគ្រួសារ សង្គម និង​សហគមន៍។ លោកស្រី Bui Thi An ប្រធានសមាគមបញ្ញវន្តនារីទីក្រុងហាណូយ ដែលជាបុគ្គលឆ្នើមម្នាក់ក្នុងចំណោមបុគ្គលឆ្នើមទាំង ១៩ នាក់ដែលទទួលបានពានរង្វាន់បានចែករំលែកថា៖

“លើវិស័យសមភាពយេនឌ័រ ខ្ញុំមានមោទនភាពដែលបានចូលរួមវិភាគទាន ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ សេចក្ដីសម្រេចចិត្តមួយចំនួនទាក់ទងនឹងនារីតាមរយៈសម្លេងរបស់យើងខ្ញុំគឺត្រូវបានដោះស្រាយ។ នាងខ្ញុំមានគោលបំណងចង់បន្តរួមវិភាគទានលើវិស័យសមភាពយេនឌ័រ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងបងប្អូននារីជនជាតិ​ភាគតិចផងដែរ”។

លើកសរសើរសមូហភាព និងបុគ្គលដែលទទួលបានពានរង្វាន់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានអះអាងថា បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍនារី សំដៅពង្រីកទេពកោសល្យ បញ្ញានិងតួនាតីរបស់នារីផងដែរ៕

តាម vovworld.vn