ការយាមល្បាតនៅសមុទ្រ គឺជាសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់កងសេនាជនក្នុងកិច្ចសហការជាមួយកងកម្លាំងផ្សេងទៀតនៅទីក្រុង Nha Trang ដើម្បីរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ប្រឆាំងនឹងអំពើខុសច្បាប់នៅក្នុងភូមិសាស្ត្រ។

leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Le Xuan Kien ប្រគល់អំណោយជានិមិត្តរូប និងទង់ដល់បណ្ដាកងកម្លាំងចូលរួមក្នុងការយាមល្បាត

ថ្លែងមតិក្នុងពិធីប្រគល់ភារកិច្ច លោក Luu Thanh Nhan អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Nha Trang បានស្នើថា កងកម្លាំងទាំងឡាយដែលចូលរួមក្នុងការយាមល្បាតត្រូវរក្សានូវភាពក្លាហាន ឆន្ទៈ ប្ដេជ្ញាចិត្ត និងឆ្លាតវៃក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់នៅសមុទ្រ គោរពតាមការបញ្ជារបស់ប្រធានក្រុម និងប្រធានកប៉ាល់។ បណ្ដាកងកម្លាំងល្បាតត្រូវសាមគ្គីគ្នា ជួយគាំទ្រគ្នាទៅវិញទៅមក និងជំនះការលំបាកក្នុងអំឡុងពេលបំពេញភារកិច្ច រាយការណ៍ជាប្រចាំដល់ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ច។

leftcenterrightdel
កងសេនាជនចូលរួមក្នុងការធ្វើយាមល្បាត

លោកវរសេនីយ៍ឯកបំរុង Le Xuan Kien មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាទីក្រុង Nha Trang បានស្នើថា ក្នុងពេលយាមល្បាត កងកម្លាំងទាំងឡាយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការបញ្ជារបស់មេបញ្ជាការ និងរាយការណ៍អំពីស្ថានភាពដល់បញ្ជាការដ្ឋានយោធាទីក្រុង Nha Trang និងស្ថានីយ៍ត្រួតពិនិត្យកំពង់ផែ Hon Ro៕

បកប្រែដោយ Thuy Anh