មន្ទីរពេទ្យយោធាកមជ្ឈិម ១០៨៖ បញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលផ្សាំថ្លើមដ៏ធំបំផុតនៅទូទាំងប្រទេស
កប.អនឡាញ - នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្តីពីសមិទ្ធិផលផ្សាំថ្លើមចំនួន ២០០ ករណី នៅមន្ទីរពេទ្យ។ លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Le Huu Song នាយកមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ បានធ្វើជាអធិបតីក្នុងអង្គសិក្ខាសាលា។
    |
 |
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Le Huu Song នាយកមន្ទីរពេទ្យយោធាមជ្ឈិម ១០៨ ថ្លែងក្នុងសិក្ខាសាលា |
យោងតាមព័ត៌មាននៅអង្គសិក្ខាសាលា បានបង្ហាញថា មកទល់នឹងពេលនេះ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ បានធ្វើការវះកាត់ផ្សាំថ្លើមជាង ២០០ ករណីដោយជោគជ័យ ហើយក្លាយទៅជាមជ្ឈមណ្ឌលផ្សាំថ្លើមធំបំផុតនៅវៀតណាម មន្ទីរពេទ្យក៏ប្រើប្រាស់បានបច្ចេកទេសយកថ្លើមពីអ្នកបរិច្ចាគដែលកំពុងមានជីវិតដែរ នេះជាបច្ចេកទេសពិបាកនិងស្មុគស្មាញបំផុតក្នុងការផ្សាំថ្លើមបើធៀបនឹងការយកថ្លើមពីអ្នកស្លាប់ខួរក្បាល។
ពីលទ្ធផលដែលសម្រេចបាននោះ នាពេលខាងមុខ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ នឹងបន្តអនុវត្តការវះកាត់ផ្សាំថ្លើមដើម្បីសង្គ្រោះមនុស្ស អនុវត្តបច្ចេកទេសវះកាត់ផ្សាំថ្លើមពីអ្នកដែលមានជីវិតដោយប្រើការវះកាត់ចោះ laparoscopic និងបង្កើនការវះកាត់ផ្សាំថ្លើមសម្រាប់មនុស្សមានប្រភេទឈាមខុសគ្នា ដើម្បីបង្កើនប្រភពបរិច្ចាគថ្លើម...
គោលដៅដល់ឆ្នាំ ២០២៥ មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ នឹងឈានទៅដល់ការវះកាត់ផ្សាំសរីរាង្គ ឬ ជាលិកា ហើយខិតខំក្លាយជាមជ្ឈមណ្ឌលវះកាត់ផ្សាំសរីរាង្គ ឬ ជាលិកា ដូចប្រទេសដែលមានផ្នែកវេជ្ជសាស្ដ្រជឿនលឿន៕
បកប្រែដោយ Pham Diep