leftcenterrightdel
លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋ​ស្តីទី អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួត UIM F1H2O World Championship (រូប​ថត៖ vnanet.vn)

UIM F1H20 World Championship គឺជាការប្រកួតប្រណាំងទូកម៉ាសស៊ីនខ្នាតអន្តរជាតិឈានមុខគេលើពិភពលោក ដែលនាំមកនូវសកម្មភាពកីឡាដែលទាក់ទាញភ្នែកបំផុត និងត្រូវបានចាត់ទុកថាជាកីឡាលើទឹកដ៏ទាក់ទាញ និងពិសេសបំផុតនៅលើពិភពលោក។ ឆ្លងកាត់ដំណើរការរយៈពេល ៣៩ ឆ្នាំ មានព្រឹត្តិការណ៍ Grand Prix ចំនួន ២៩៥ នៃការប្រកួតនេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាង ៣៣ នៅទូទាំង ៥ ទ្វីប។ បន្ទាប់ពីពិធីបើក កីឡាករទាំងឡាយបាន​ចូលរួមការប្រកួត Sprint Race។ បន្ទាប់មកពួកគេនឹងបន្តការប្រកួតដើម្បីដណ្តើមបានតំណែងកំពូល (Final Race)។

ក្នុងពិធីបើកនេះ ក្រសួងមហាផ្ទៃវៀតណាមបានផ្តល់សេចក្តីសម្រេចចិត្តឲ្យបង្កើតសហព័ន្ធកីឡាទូកម៉ាស៊ីនវៀតណាមជាផ្លូវការ។

បកប្រែដោយ Duy Hoan