ក្នុងការប្រកួត កីឡាករិនី Phuong Nhi ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតវិញ្ញាសា taolu (សម្តែង) ដំបង សម្រាប់នារី ជាមួយនឹង ៩.៧៦០ ពិន្ទុ។ សូមរំលឹកថា កីឡាការិនីរូបនេះ បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតវិញ្ញាសាដាវសម្រាប់នារី ដោយទទួលបាន ៩.៧៤៣ ពិន្ទុ។

leftcenterrightdel
កីឡាការិនី Dang Tran Phuong Nhi (រូបថត៖ Webthethao.vn)

ការប្រកួតជើងឯក Wushu ពិភពលោក ឆ្នាំ២០២៣ មានការចូលរួមពីអត្តពលិកចំនួន ៥០០ នាក់មកពីប្រទេសនិងដែនដីចំនួន៧២ ដែលចូលរួមការប្រកួតវិញ្ញាសាសម្តែងចំនួន ២២ និងវិញ្ញាសាប្រយុទ្ធបុរស នារីចំនួន១៤។ ក្រុមកីឡា Wushu វៀតណាមមានកីឡាករ កីឡាការិនី ១៣ នាក់ ហើយឈ្នះបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង៕

បកប្រែដោយ Thuy Anh