leftcenterrightdel
ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿងក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (រូបថត៖ thethaovanhoa.vn)

ការប្រកួតនេះមានការចូលរួមពីកីឡាករចំនួន ១៥០ នាក់មកពីគណៈប្រតិភូចំនួន ៩ រួមមាន ជប៉ុន វៀតណាម ថៃ ហ្វីលីពីន ហុងកុង (ចិន) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងតៃប៉ិ (ចិន)។ ក្រុមកីឡាបាញ់កាំភ្លើងវៀតណាមដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿង មេដាយប្រាក់ចំនួន ១៣ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩ គ្រឿង ហើយឈរនៅចំណាត់ថ្នាក់លេខ២។ ចំណាត់ថ្នាក់លេខ១ គឺម្ចាស់ផ្ទះតៃប៉ិ (ចិន) ដែលមានមេដាយមាស ១៨ គ្រឿង មេដាយប្រាក់ ៩ គ្រឿង មេដាយសំរឹទ្ធ ៤ គ្រឿង។ ក្រុមម៉ាឡេស៊ីឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមានមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងសំរឹទ្ធ ១០ គ្រឿង៕

បកប្រែដោយ Thuy Anh