leftcenterrightdel
កីឡាករ Pham Quang Huy (កណ្តាល) ឈ្នះមេដាយមាសម្តងទៀត បន្ទាប់ពីមេដាយមាសជាប្រវត្តិសាស្ត្រនៅ ASIAD 2023 (រូបថត៖ congluan.vn)

ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកអាស៊ីអាគ្នេយ៍ (SEASA) លើកទី៤៥ ប្រព្រឹត្តទៅនៅកោះតៃវ៉ាន់ (ចិន) ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ដោយមានការចូលរួមពីអ្នកបាញ់កាំភ្លើងចំនួន ១៥០ នាក់ មកពីប្រទេស និងដែនដីចំនួន៩ រួមមាន ជប៉ុន វៀតណាម ថៃ ហ្វីលីពីន ហុងកុង (ចិន) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ (ចិន)។

គណៈប្រតិភូវៀតណាមដែលចូលរួមក្នុងការប្រកួតនេះមានសមាជិកចំនួន ១៩ នាក់ រួមទាំងកម្មាភិបាល គ្រូបង្វឹក អ្នកជំនាញ អាជ្ញាកណ្តាល និងអត្តពលិក ក្នុងនោះមានអត្ត្តពលិកឆ្នើមជាច្រើនរបស់កីឡាវៀតណាម៕

បកប្រែដោយ Thuy Anh