នាថ្ងៃទី ១៣ ខែវិច្ឆិកា (តាមម៉ោងនៅវៀតណាម) នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ការប្រកួតកីឡាបញ្ចសីលាជើងឯកអាស៊ីឆ្នាំ ២០២៣ ត្រូវបានបញ្ចប់ជាផ្លូវការ។ ជាលទ្ធផល ក្រុមកីឡាបញ្ចសីលាវៀតណាម ដណ្តើមបានមេដាយមាសចំនួន ៨ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៩ គ្រឿង ដោយហេតុនេះឈរនៅចំណាត់ថ្នាក់លេខ ២។

leftcenterrightdel
គណៈកម្មាធិការរៀបចំផ្តល់រង្វាន់ជូន​កីឡាករឆ្នើម (រូបថត៖ vnanet.vn)

ក្នុងនោះ មេដាយមាសបានទៅលើអ្នកប្រដាល់៖ Quang Thi Thu Nghia (នារី ៧៥ គីឡូក្រាម) Le Thi Van Anh (នារី ៦០ គីឡូក្រាម) Ca Thi Minh (នារី ៨០ គីឡូក្រាម) Tran Thi Diep (នារី ៨៥ គីឡូក្រាម) Nguyen Tan Sang (បុរស ៨០ គីឡូក្រាម) Le Van Toan (បុរស ៩៥ គីឡូក្រាម) Vu Duy Thanh (បុរស ៦០ គីឡូក្រាម) Le Ngoc Vu (បុរស ១១០ គីឡូក្រាម)។

ការប្រកួតកីឡាបញ្ចសីលាជើងឯកអាស៊ីឆ្នាំ ២០២៣ គឺជាការប្រកួតលើកទី ៧ ដែលត្រូវបានប្រារព្ធឡើង ដោយទាក់ទាញកីឡាករចំនួន ៥០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន១៨ ដើម្បីចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសាប្រយុទ្ធ និងការសម្តែង៕

បកប្រែដោយ Huyen Trang