នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ធនាគារ BIDV បានរៀបចំកម្មវិធីរត់ប្រណាំង "BIDVRUN - បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅសម្រាប់ជនក្រីក្រ" ជាសកម្មភាពកីឡាដែលពោរពេញទៅដោយភាពមនុស្សធម៌របស់ធនាគារ BIDV ដែលត្រូវបានប្រារព្ធឡើងក្នុងពេលដំណាលគ្នានៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តក្រុងជាង ២០ នៅទូទាំងប្រទេស។

leftcenterrightdel
ប្រតិភូចូលរួមពិធីបំផុសការរត់ប្រណាំង "BIDVRUN - បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅសម្រាប់ជនក្រីក្រ"

គំនិតផ្តួចផ្តើមការរៀបចំការរត់ប្រណាំងសប្បុរសធម៌តាមអុីនធឺណិត "BIDVRUN - បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅសម្រាប់ជនក្រីក្រ" ដែលអនុវត្តដោយធនាគារ BIDV ចាប់តាំងពីឆ្នាំ ២០១៩ ទទួលបានការជួយជ្រោមជ្រែងនិងការចូលរួមយ៉ាងសកម្មពីប្រជាជនរាប់ម៉ឺននាក់។

leftcenterrightdel
ប្រជាជនចូលរួមការរត់ប្រណាំងយ៉ាងសប្បាយរីករាយ

ជារៀងរាល់ឆ្នាំ ធនាគារ BIDV រៀបចំការរត់ប្រណាំងចំនួន២ គឺ ការរត់ប្រណាំង "ដើម្បីជីវភាពរស់នៅបៃតង" ដែលប្រារព្ធឡើងក្នុងខែមេសាក្នុងឱកាសនៃការបង្កើតធនាគារ BIDV និងការរត់ប្រណាំង "បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅសម្រាប់ជនក្រីក្រ” ដែលប្រារព្ធឡើងក្នុងខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងខែដើម្បីជនក្រីក្រ។

leftcenterrightdel
គ្រួសារជាច្រើនក៏ចូលរួមការរត់ប្រណាំងដែរ

ការរត់ប្រណាំង "BIDVRUN - បុណ្យចូលឆ្នាំថ្មីយ៉ាងកក់ក្តៅសម្រាប់ជនក្រីក្រ" ឆ្នាំនេះត្រូវបានរៀបចំដោយធនាគារ BIDV ក្នុងរយៈពេល ២២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ខែវិច្ឆិកា ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣។ កម្មាភិបាល បុគ្គលិករបស់ធនាគារ BIDV អតិថិជន និងសាធារណជននឹងបន្តរួមជាមួយធនាគារ BIDV ផ្តល់អំណោយបុណ្យចូលឆ្នាំថ្មីដល់ជនក្រីក្រ៕

បកប្រែដោយ Huyen Trang