leftcenterrightdel
កីឡាករ Bao Phuong Vinh សប្បាយចិត្តពេលរកបានពិន្ទុ ជួយក្រុមវៀតណាមឈ្នះជើងឯកលើវិញ្ញាសាប៊ីយ៉ាការ៉ុមបីបាំងឆ្នាំ២០២៤ (រូបថត៖ Billiard1)

ទោះបីជាត្រូវបានវាយតម្លៃខ្ពស់ជាងគូប្រកួតរក៏ដោយ ក៏ Tran Quyet Chien មានការសោកស្តាយដោយចាញ់ Ruben Legazpi ក្នុងលទ្ធផល ៣៨-៤០។ នៅតាបប៊ីយ៉ាក្បែរ Bao Phuong Vinh បានយកឈ្នះ Sergio Jimenez ក្នុងលទ្ធផល ៤០-២២ ក្រោយការប្រកួតចំនួន ១៩ ជុំ។ លទ្ធផលស្មើ ១-១ ក្រុមទាំងពីរបានឈានទៅប្រកួតវគ្គ tie-break។ ប្រកួតដ៏កក្រើក បន្ទាប់ពីកីឡាករវៀតណាមពីររូបបាននាំមុខក្នុងលទ្ធផល ១៤-១១ ប៉ុន្តែគូប្រកួតបានតាមស្មើក្នុងលទ្ធផល ១៤-១៤។ ប៉ុន្តែជាចុងក្រោយ ក្នុងនាមជាជើងឯកពិភពលោក កីឡាករ Bao Phuong Vinh បាននាំយកជ័យជម្នះក្នុងលទ្ធផល ១៥-១៤ សម្រាប់ក្រុមវៀតណាម៕

បកប្រែដោយ Duy Hoan