លោក Jean-Michel Jarre អ្នកនិពន្ធជនជាតិបារាំងអាយុ ៧៦ ឆ្នាំបានបើកកម្មវិធីសិល្បៈជាមួយនឹងការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍របស់ DJ ចំនួន ២៣ នាក់ផ្សេងទៀតដែលបានបង្កើតពិធីជប់លៀងតន្ត្រី ជាមួយនឹងការរួមបញ្ចូលគ្នានៃតន្ត្រីនិងពន្លឺធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ខ្លាំង។ នៅក្នុងសុន្ទរកថាបិទ ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ លោក Andrew Parsons បានសង្កត់ធ្ងន់ថា អូឡាំពិកគឺជា "ស្តង់ដារថ្មី" ទាក់ទងនឹងការរៀបចំ និងបទពិសោធន៍របស់អត្តពលិក។ ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Tony Estanguet បានឲ្យដឹងថា កីឡាប៉ារ៉ាឡាំពិកគឺជាព្រឹត្តិការណ៍មួយដែលមានតម្លៃមនុស្សធម៌ ដែលបង្ហាញតាមរយៈការប្រកួតកីឡាដ៏ទាក់ទាញរបស់អត្តពលិកដែលមានពិការភាព។

leftcenterrightdel
ពិធីបិទ Paralympic Paris 2024 បានធ្វើឡើងនៅ Stade de France ដោយបិទការប្រកួតដែលមានអត្តពលិកចំនួន ៤.៤០០ នាក់ (រូបថត៖ រ៉យទ័រ)

ទាក់ទិននឹងសមិទ្ធិផលនៃការប្រកួត នៅចុងបញ្ចប់ប៉ារ៉ាឡាំពិកទីក្រុង ប៉ារីស ឆ្នាំ២០២៤ ក្រុមកីឡាជនពិការចិនបានចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយមាស ៩៤ គ្រឿង មេដាយប្រាក់៧៦ គ្រឿង និងមេដាយសំរឹទ្ធ ៥០ គ្រឿង។ ចំណាត់ថ្នាក់លេខ២ គឺចក្រភពអង់គ្លេសដែលមានមេដាយមាស ៤៩ គ្រឿង មេដាយប្រាក់ ៤៤ គ្រឿង និងមេដាយសំរឹទ្ធ ៣១ គ្រឿង។ សហរដ្ឋអាមេរិកទទួលបានចំណាត់ថ្នាក់លេខ៣លើតារាងរួមដោយមេដាយមាស ៣៦ គ្រឿង មេដាយប្រាក់ ៤២ គ្រឿង និងមេដាយសំរឹទ្ធ ២៧ គ្រឿង ក្រុមកីឡាជនពិការវៀតណាមឈរនៅលេខរៀងទី៧៩ ដោយមេដាយសំរឹទ្ធ ១ គ្រឿង របស់កីឡាករ Le Van Cong ក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាម៕

តាម vovworld.vn