leftcenterrightdel
កីឡាករ Tran Quyet Chien ។ រូបថត៖ VTCNews

នាយប់ថ្ងៃទី ១៤ ខែមិថុនា ក្នុងជុំទី ១៦ នៃការប្រកួត World Cup ៣-cushion carom billiards នៅទីក្រុង Ankara (ទួរគី) កីឡាករ Tran Quyet Chien បានយកឈ្នះលើកីឡាករ Tran Thanh Luc ដោយលទ្ធផល ៥០ – ៣៩។ លទ្ធផលនេះមិនត្រឹមតែបានជួយ Tran Quyet Chien ចូលដល់វគ្គ ១/៤ នៃការប្រកួតកីឡាប៊ីយ៉ា ៣-band Carom World Cup នៅទីក្រុង Ankara ប៉ុណ្ណោះទេ ថែមទាំងបានជួយលោកបង្កើតប្រវត្តិសាស្ត្រ ក្លាយទៅជាកីឡាករវៀតណាមដំបូងគេដែលឈានដល់ចំណាត់ថ្នាក់ជើងឯកក្នុងការប្រកួតកីឡាប៊ីយ៉ា ៣ -cushion billiards ពិភពលោក ។

សូមបញ្ជាក់ដែរថា  Tran Quyet Chien កើតនៅឆ្នាំ ១៩៨៤ នៅខេត្ត  Ha Tinh។ លោកគឺជាកីឡាករប៊ីយ៉ាវៀតណាមដំបូងគេដែលបានឈ្នះការប្រកួត World Cup នៅទីក្រុងហូជីមិញនាឆ្នាំ ២០១៨៕

តាម vovworld.vn