leftcenterrightdel
អត្តពលិកជនជាតិអាមេរិក Noah Lyles ឈ្នះមេដាយមាសក្នុងការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្រផ្នែកបុរស នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

ក្រុមកីឡាចិននៅតែប្រដេញតាមយ៉ាងស្វិតស្វាញ ក្នុងចំណាត់ថ្នាក់លេខ២ ដោយដណ្តើមបានមេដាយមាសចំនួន ២២ គ្រឿង។ នាថ្ងៃទី ៦ សីហា ក្រុមកីឡារបស់ប្រទេសចិនដណ្តើមបានមេដាយមាស ១ គ្រឿង ក្នុងវិញ្ញាសាហែលទឹក ១០ ម៉ែត្រផ្នែកនារី។ ការរត់ប្រណាំងដណ្តើមចំណាត់ថ្នាក់កំពូលរវាងអាមេរិកនិងចិនត្រូវបានរំពឹងថា នឹងមានភាពស្វិតស្វាញនៅប៉ុន្មានថ្ងៃដែលនៅសេសសល់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកីឡាអាមេរិកកំពុងមានឧត្តមភាព ដោយសារអត្តពលិករបស់ប្រទេសនេះនៅតែប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតអត្តពលកម្មជាច្រើន ដែលជា "អណ្តូងមេដាយមាស" នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

ក្រៅពីសមិទ្ធិផលរបស់ Cole Hocker សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់មួយទៀតក្នុងថ្ងៃប្រកួតទី១២នេះ គឺជាសមិទ្ធិផលរបស់អ្នកចំបាប់ទម្ងន់ធ្ងន់គុយបា Mijaín López នៅពេលដែលលោកបានក្លាយជាអត្តពលិកដំបូងគេក្នុងប្រវត្តិសាស្ត្រដែលទទួលបានមេដាយមាសចំនួន ៥ គ្រឿងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកតែមួយ៕

តាម vovworld.vn