leftcenterrightdel
ក្រុមហ្វូតសាលនារីវៀតណាមនឹងប្រកួតជាមួយថៃនៅវគ្គផ្តាច់ព្រ័ត្រ

គ្រាប់បាល់ជាច្រើនដោយកីឡាការិនី Lan Mai (នាទី ១៣ និង ២៨), Thanh Ngan (នាទី ២១), Phuong Anh (នាទី ២៦), Thu Xuan (នាទី ២៩) និង K'Thua (នាទី ៣១) បានជួយឱ្យក្រុមហ្វូតសាលនារីវៀតណាម បានយកឈ្នះក្រុមម្ចាស់ផ្ទះហ្វីលីពីន ៦-១ ក្នុងការប្រកួតលើកទី៣ នៃវគ្គចែកពូលដែលបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងក្រុង Pasig។

ក្រុមហ្វូតសាលនារីហ្វីលីពីន រកបានគ្រាប់បាល់តែមួយគត់ដោយកីឡាការិនី Del Campo (នាទី ២៤)។ បន្ទាប់ពីការប្រកួតចំនួន ៣ ក្រុមហ្វូតសាលនារី​វៀតណាមបានឈានចូលវគ្គផ្ដាច់ព្រ័ត្រ។

នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមហ្វូតសាលនារីវៀតណាម នឹងជួបជាមួយក្រុមហ្វូតសាលនារីថៃដែលនឹងប្រព្រឹត្ដទៅនៅយប់ថ្ងៃទី ២១ ខែវិច្ឆិកា៕

បកប្រែដោយ Pham Diep