យោងតាមគណៈកម្មការរៀបចំ ចំនួនអត្តពលិកដែលចូលរួមក្នុងការប្រណាំងឆ្នាំនេះ បានកើនឡើង ១៥០% បើធៀបនឹងរដូវកាលមុន ហើយជាបរិមាណខ្ពស់កំណត់ត្រា ក្នុងចំណោមព្រឹត្តិការណ៍ម៉ារ៉ាតុងរបស់វៀតណាម។

leftcenterrightdel
អត្តពលិកជាង ១៨.០០០ នាក់ មកពីប្រទេសចំនួន ៥៥ នឹងចូលរួមការរត់ប្រណាំង នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (រូបថត៖ គណៈកម្មការរៀបចំ)

ការប្រណាំងម៉ារ៉ាតុង Standard Chartered បេតិកភណ្ឌហាណូយឆ្នាំ ២០២៤ គឺជាការរត់ប្រណាំងដំបូងគេនៅវៀតណាម ដែលមានការរួមដំណើរពីមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយ ក្នុងនាមជាអ្នកឧបត្ថម្ភផ្នែកសុខាភិបាលជាផ្លូវការ។ ដោយក្លាយជាផ្នែកមួយនៃប្រព័ន្ធការរត់ប្រណាំងដ៏ល្បីល្បាញលើពិភពលោក Standard Chartered Marathon គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដើម្បីជួយគណៈកម្មការរៀបចំ អនុវត្តន៍ក្តីសុបិនក្នុងការនាំយកវិស័យម៉ារ៉ាតុងវៀតណាមនៅលើផែនទីពិភពលោក ធ្វើឱ្យវៀតណាមក្លាយជាគោលដៅពេញនិយមរបស់អត្តពលិកអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍វៀតណាមប្រកបដោយចីរភាព៕

តាម vovworld.vn