ក្រុមកីឡារបស់ប្រទេសចិនប្រដេញតាមពីក្រោយយ៉ាងប្រកៀកប្រកិត ដោយជាប់ចំណាត់ថ្នាក់លេខ២ ជាមួយមេដាយមាស២៨ គ្រឿង មេដាយប្រាក់ ២៥ គ្រឿង និងមេដាយសំរឹទ្ធ១៩គ្រឿង។ ក្រុមកីឡាអូស្ត្រាលីរក្សាចំណាត់ថ្នាក់លេខ៣ ខណៈដែលក្រុមកីឡារបស់ប្រទេសម្ចាស់ផ្ទះបារាំងជាប់ចំណាត់ថ្នាក់លេខ៤។

leftcenterrightdel
អត្តពលិកជនជាតិអាមេរិក Amit Elor បានឈ្នះមេដាយមាសក្នុងវិញ្ញាសាចំបាប់សេរីទម្ងន់ ៦៨ គីឡូក្រាម ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាថ្ងៃដដែលនោះ កីឡាការិនីប្រណាំងទូក Nguyen Thi Huong នៃក្រុមកីឡាវៀតណាមបានចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារទូក Canoeing C-១ ២០០ម៉ែត្រ នារី ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤។ នាងគឺជាអត្តពលិកចុងក្រោយដែលតំណាងឱ្យវៀតណាមចូលរួមក្នុងការប្រកួតឆ្នាំនេះ។ បន្ទាប់ពីការប្រកួតចំនួន ២ ជុំ កីឡាការិនីប្រណាំងទូកវៀត ណាមត្រូវបានជម្រុះ។

ដូច្នេះហើយ កីឡាវៀតណាមបានបញ្ចប់ដំណើររបស់ខ្លួននៅព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ ដោយគ្មានមេដាយណាមួយឡើយ៕

តាម vovworld.vn