កីឡាករវៀតណាម Le Quang Liem យកឈ្នះលើម្ចាស់ជើងឯកក្នុងការប្រកួតជើងឯកអុកពិភពលោក
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៧ ខែកញ្ញា (ម៉ោងនៅវៀតណាម) នៅប្រទេសហុងគ្រី ក្រុមកីឡាអុកវៀតណាមបានប្រកួតជាមួយក្រុមកីឡាអុកចិនក្នុងការប្រកួតអុកអូឡាំព្យាដ ឆ្នាំ ២០២៤។
ក្នុងការប្រកួតជុំទាំង ៣ កីឡាករ Nguyen Ngoc Truong Son (elo ២,៦៣៣) និង Le Minh Tuan ( elo ២,៥៦៤) ដណ្តើមបានពិន្ទុស្មើនឹងកីឡាករចិន; កីឡាករ Tran Tuan Minh (elo ២,៤៣៤) ចាញ់កីឡាករ Wang Yue (elo ២,៦៣៧)។ ប៉ុន្ដែក្នុងការប្រកួតជុំចុងក្រោយ កីឡាករ Le Quang Liem (elo ២,៧៤១) បានយកឈ្នះលើម្ចាស់ជើងឯកអុកលំដាប់ពិភពលោក Ding Liren (elo ២,៧៣៦) ហើយជួយឱ្យក្រុមកីឡាអុកវៀតណាមស្មើ ២-២ ជាមួយក្រុមចិន។
|
|
កីឡាករវៀតណាម Le Quang Liem យកឈ្នះលើម្ចាស់ជើងឯកក្នុងការប្រកួតជើងឯកអុក (រូបថត៖FIDE) |
គួររំលឹកថា មុននោះ ក្រុមកីឡាករអុកវៀតណាមបានយកឈ្នះម្ចាស់ជើងឯកអូឡាំព្យាដ អ៊ូសបេគីស្ថាន និងលំដាប់លេខ ១១ របស់ប៉ូឡូញ។ ក្រោយប្រកួត ៦ ជុំ ក្រុមកីឡាអុកវៀតណាមឈរនៅលំដាប់លេខ ២ ក្នុងពូល ដោយមាន ១១ ពិន្ទុ និងឈរកំពូលគឺក្រុមឥណ្ឌា ដោយមាន ១២ ពិន្ទុ។ ការប្រកួតកីឡាអុកអូឡាំព្យាដ ឆ្នាំ ២០២៤ ធ្វើឡើងនៅប្រទេសហុងគ្រីចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ដោយប្រមូលផ្តុំជើងឯកលេងអុករបស់ពិភពលោក។
នាយប់ថ្ងៃទី ១៨ កញ្ញា ក្រុមកីឡាអុកវៀតណាម ប៉ះជាមួយក្រុមអុីរ៉ង់ក្នុងជុំទី ៧៕
បកប្រែដោយ Pham Diep