leftcenterrightdel
ក្រុមបាល់ទះនារីវៀតណាមប្រកួតជាមួយក្រុមបាល់ទះនារីថៃ (រូបថត៖ Webthethao)

បន្ទាប់ពីចាញ់ថៃក្នុងលទ្ធផល ២-៣ នៅការប្រកួតដំណាក់កាលទី ១   គ្រូបង្វឹក Nguyen Tuan Kiet និងក្រុមរបស់គាត់បានមានទំនុកចិត្តយ៉ាងខ្លាំងក្នុងការប្រកួតឡើងវិញជាមួយក្រុមបាល់ទះនារីថៃ ប៉ុន្តែបានចាញ់ពីរសិតយ៉ាងឆាប់រហ័សក្នុងពិន្ទុ ២២-២៥ និង ១៧-២៥ ។ កីឡាការិនី Bich Tuyen លេងបានយ៉ាងល្អក្នុងសិតទី៣  ជួយឲ្យក្រុមបាល់ទះនារីវៀតណាមឈ្នះ ២៥-១៩។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមបាល់ទះនារីថៃបានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយឈ្នះ ២៥-១៥ ក្នុងសិតទី៤។ នៅចុងបញ្ចប់ ក្រុមបាល់ទះនារីថៃបានឈ្នះលើក្រុមបាល់ទះនារីវៀតណាមក្នុងលទ្ធផល ៣- ១។ នេះជាលើកទី៧ ហើយដែលក្រុមបាលទះនារីថៃឈ្នះ SEA V-League ខណៈក្រុមបាល់ទះនារីវៀតណាមលើកទី ៥ ជាប់ចំណាត់ថ្នាក់ទី ២ នៅ SEA V-League៕

បកប្រែដោយ Pham Diep