leftcenterrightdel
ការិនីប្រណាំងទូក Diep Thi Huong

សហព័ន្ធកីឡាប្រណាំងទូកវៀតណាមនាថ្ងៃទី ១៩ មេសា បានប្រកាសថា កីឡាការិនីប្រណាំងទូក Diep Thi Huong បានឈ្នះមេដាយមាសក្នុងវិញ្ញាសា ៥០០ ម៉ែត្រ ផ្នែកនារី ក្នុងការប្រកួតប្រណាំងទូកកាណូជើងឯកអាស៊ីឆ្នាំ២០២៤។ ការប្រកួតនេះស្ថិតក្នុងក្របខ័ណ្ឌនៃការប្រកួតជម្រុះអូឡាំពិក និងការប្រកួតប្រណាំងទូកកាណូជើងឯកអាស៊ី ដែលប្រព្រឹត្តិទៅនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៨-២១ ខែមេសា។

ក្នុងការប្រកួតលើកនេះ កីឡាការិនីប្រណាំងទូក Diep Thi Huong បានវ៉ាដាច់គូប្រជែងខ្លាំងៗទាំង៧នាក់នៅអាស៊ី ក្នុងនោះមានកីឡាការិនីមកពីតៃវ៉ាន់ (ចិន) ថៃ ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ដើម្បីដណ្ដើមយកមេដាយ មាសដោយស្នាដៃ ២ នាទី ១៨ វិនាទី ១៧៨៕

តាម vovworld.vn