leftcenterrightdel
អ្នកប្រដាល់វៀតណាម Kim Anh (កណ្ដាល) កាន់សំបុត្រទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស

អ្នកប្រដាល់វៀតណាមប្រកួតបានយ៉ាងល្អ និងយកឈ្នះលើអ្នកប្រដាល់ Islem Ferchichi ក្នុងលទ្ធផល ៣០-២៧, ៣០-២៧, ៣០-២៧, ៣០-២៧, ៣០-២៦ បន្ទាប់ពីប្រកួត ៣ តង់។

ជ័យជំនះខាងលើជួយឲ្យអ្នកប្រដាល់ Kim Anh ក្លាយជាអត្តពលិកទី ៥ នៃក្រុមកីឡាវៀតណាម ដែលដណ្តើមបានសំបុត្រចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បន្ទាប់ពីកីឡាការិនី Nguyen Thi That (ប្រណាំងកង់), កីឡាការិនី Trinh Thu Vinh (បាញ់កាំភ្លើង), កីឡាករ Nguyen Huy Hoang (ហែលទឹក), កីឡាការិនី Le Thi Mong Tuyen (បាញ់កាំភ្លើង)៕

បកប្រែដោយ Pham Diep