leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានចែករំលែកទស្សនៈស្តីពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ធ្វើពិពិធកម្មទំនាក់ទំនង ជាមិត្ត និងជាដៃគូសហប្រតិបត្តិការដ៏គួរឱ្យទុកចិត្តរបស់ប្រទេសនានាជុំវិញពិភពលោក។  វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “មិន ៤ យ៉ាង”។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត វៀតណាមប្រកាន់ខ្ជាប់ជំហរដោះស្រាយរាល់វិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) និងការសន្យានានាក្នុងតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-នូវែលសេឡង់ លើកទី៤

ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពលើសេចក្តីព្រាងផែនការសហប្រតិបត្តិការរយៈពេល៣ឆ្នាំ ពីឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៦។ នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានស្រាប់ ហើយទន្ទឹមនឹងនោះ ស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀតដែលភាគីទាំងពីរមានតម្រូវការដូចជា៖ កងទ័ពជើងទឹក កងទ័ពអាកាស កិច្ចសហប្រតិបត្តិការព្រំដែន ចារកម្ម ពេទ្យយោធា ឧស្សហកម្មការពារជាតិ ពាណិជ្ជកម្មយោធា និង​ការរុករក ជួយសង្គ្រោះជាដើម។ ក្រសួងការពារជាតិវៀតណាមចង់ផ្លាស់ប្តូរបទពិសោធន៍ជាមួយនូវែលហ្សេឡង់ស្តីពីការរុករកជួយសង្គ្រោះនៅសមុទ្រ ហើយ​និងស្នើឲ្យភាគីនូវែលហ្សេឡង់សិក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនេះ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យក្រសួងការពារជាតិនូវែលសេឡង់ បង្កើនគោលដៅបណ្តុះបណ្តាលភាសាអង់គ្លេស និងមុខជំនាញដែលក្រសួងការពារប្រទេសវៀតណាមមានតម្រូវការ និងកាត់បន្ថយអាយុនាយទាហានដែលចូលរួមក្នុងវគ្គបញ្ជាការសេនាធិការនៅប្រទេសនូវែលសេឡង់។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកំណត់​ហេតុកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-នូវែលសេឡង់ លើកទី៤

ភាគីទាំងពីរបានឯកភាពសម្របសម្រួលរៀបចំយ៉ាងហ្មត់ចត់ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ទៅកាន់ប្រទេសនូវែលសេឡង់ក្នុងពេលវេលាសមស្រប។

នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-នូវែលសេឡង់ លើកទី៤។

បកប្រែដោយ Thanh Cong