leftcenterrightdel
លោក Kim Shang-sik គ្រូបង្វឹកថ្មីក្រុមបាល់ទាត់ U23 វៀតណាម និងក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមចែករំលែកជាមួយសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា

ថ្លែងក្នុងពិធីនេះ លោក Kim Shang-sik បានសម្តែងនូវទំនុកចិត្តលើតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុមបាល់ទាត់ U23 វៀតណាម។ គ្រូបង្វឹក Kim Shang-sik បានបញ្ជាក់ថា លោកមានបំណង់ចង់បានទទួលកិច្ចសហការ និងការចែករំលែកដោយស្មោះត្រង់ពីកីឡាករ តាមរយៈនោះ ជំរុញទឹកចិត្ត និងប្ដេជ្ញាចិត្តដណ្ដើមឈ្នះក្នុងការប្រកួតនីមួយៗ។ ការគាំទ្ររបស់អ្នកគាំទ្រវៀតណាម និងទីភ្នាក់ងារសារព័ត៌មាននឹងបង្កើតកម្លាំងចលករសម្រាប់លោកទទួលបានភាពជោគជ័យក្នុងមុខតំណែងថ្មី  រួមចំណែកដល់ការអភិវឌ្ឍន៍របស់បាល់ទាត់វៀតណាម។

យោងតាមកិច្ចសន្យា លោក Kim Sang-sik នឹងទទួលតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុមបាល់ទាត់ U23 វៀតណាម ចាប់ពីខែឧសភា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៦។ គ្រូបង្វឹក Kim Sang-sik កើតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៧៦។ លោក Kim Sang-sik ជាកីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងដែលចូលរួមក្នុងការប្រកួត World Cup ឆ្នាំ ២០០៦ និងបានឈ្នះចំណាត់ថ្នាក់លេខ ៣ នៅ Asian Cup ឆ្នាំ ២០០០ និង ២០០៧៕

បកប្រែដោយ Pham Diep