ក្រុមនារី U20 វៀតណាម នឹងប្រកួតហ្វឹកហាត់ ជាមួយក្រុមអ៊ូសបេគីស្ថាន នៅថ្ងៃទី ២៤ និងថ្ងៃទី២៧ ខែកុម្ភៈ មុននឹងបញ្ចប់បញ្ជីកីឡាការិនី ២៣ នាក់ដែលចូលរួមក្នុងការប្រកួតជាផ្លូវការ។

leftcenterrightdel
ក្រុម U20 នារីរបស់វៀតណាម ចេញដំណើរទៅចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃរង្វាន់ U20 Woman's Asian Cup ឆ្នាំ២០២៤ (រូបថត៖ VFF)

ក្រុម U20 នារីរបស់វៀតណាមបានជួបគូប្រកួត៖ ជប៉ុន (ថ្ងៃទី ៤ ខែមីនា) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ថ្ងៃទី៧ ខែមីនា) និងចិន (ថ្ងៃទី១០ ខែមីនា)។ ពូលនៅសល់រួមមាន ក្រុមអ៊ូសបេគីស្ថាន កូរ៉េខាងត្បូង អូស្ត្រាលី និងតៃប៉ិ នៃប្រទេសចិន។ ក្រុមមានពិន្ទុខ្ពស់ពីរក្រុមក្នុងពូលនីមួយៗនឹងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

បកប្រែដោយ Thuy Anh