ការប្រកួតបាល់ទាត់ស៊ីហ្គេម៖ ក្រុមបាល់ទាត់ U22 វៀតណាមស្មើថៃក្នុងលទ្ធផល ១ ទល់នឹង១
កប.អនឡាញ - បន្ទាប់ពីការប្រកួតរវាងក្រុមបាល់ទាត់ U22 វៀតណាម និងថៃបានបញ្ចប់ដោយលទ្ធផល ១ ទល់នឹង ១ នាយប់ថ្ងៃទី ១១ ឧសភា។
ការប្រកួតបាល់ទាត់កម្រិត U22 នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ បានរកឃើញក្រុមត្រូវប្រជែងគ្នានៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។
    |
 |
កីឡាករ Nhat Nam របស់វៀតណាមរកបានមួយគ្រាប់ក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ U22 ថៃ |
ដោយក្រុមបាល់ទាត់ជម្រើសជាតិថៃ ប៉ះក្រុមមីយ៉ាន់ម៉ា ហើយក្រុមវៀតណាមត្រូវជួបក្រុមឥណ្ឌូនេស៊ី ដើម្បីរកឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកមេដាយមាស។
បញ្ជាក់ផងថា ក្រោយឆ្លងកាត់ប្រកួតវគ្គចែកពូលសន្សំពិន្ទុ (A,B) ស្ថិតក្នុងពូល A មានក្រុមឥណ្ឌូនេស៊ី រកបាន ១២ ពិន្ទុ និងក្រុមបាល់ទាត់មីយ៉ាន់ម៉ារកបាន ៩ ពិន្ទុ ហើយក្នុងពូល B ក្រុមជម្រើសជាតិថៃរកបាន ១០ ស្មើជាមួយនិងក្រុមបាល់ទាត់វៀតណាម។
សូមរំលឹកផងថា ស្ថិតក្នុងវិញ្ញាសាបាល់ទាត់កម្រិតអាយុក្រោម ២២ឆ្នាំនេះ ក្រុមបាល់ទាត់វៀមណាមជាក្រុមការពារតំណែងមេដាយមាស និងក្រុមថៃយកបានមេដាយប្រាក់កាលពីកីឡាស៊ីហ្គេមលើកទី៣១។
ការប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ និងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ៕
បកប្រែដោយ Pham Diep