ស៊ីហ្គេម ៣២ ជួយ "ស្តារ" វិស័យសណ្ឋាគារនៅកម្ពុជា
កប.អនឡាញ - ម្ចាស់សណ្ឋាគារជាច្រើននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា អត្រាកក់បន្ទប់ស្នាក់នៅកំពុងកើនឡើង ដែលជាសញ្ញា "ស្ដារ" វិស័យនេះឡើងវិញ។
យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងភ្នំពេញបានឲ្យដឹងថា វិស័យសណ្ឋាគារ-ភោជនីយដ្ឋានក្នុងប្រទេសកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍នៅពេលដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (SEA Games 32) រួមជាមួយនឹងព្រឹត្តិការណ៍ជាច្រើនផ្សេងទៀតក្នុងតំបន់ និងពិភពលោក។
    |
 |
សណ្ឋាគារសុខានៅរាជធានីភ្នំពេញ (រូបថត៖ vnanet.vn) |
អត្តពលិក គ្រូបង្វឹក និងបុគ្គលិកផ្សេងទៀតចំនួនជាង ១១ ពាន់នាក់ រួមជាមួយនឹងភ្ញៀវទេសចររាប់ពាន់នាក់ទៀតមកពីក្នុងនិងក្រៅតំបន់បានស្នាក់នៅពេញសណ្ឋាគារបានជំរុញការធ្វើអាជីវកម្មក្នុងស្រុក។
កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប៉ារ៉ាហ្គេមលើកទី ១២ (ASEAN Para Games 12) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ទី ៩ ខែមិថុនា។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន តំណាងផ្នែកទំនាក់ទំនងនៃសណ្ឋាគារ Rosewood Phnom Penh ជាសណ្ឋាគារលំដាប់ផ្កាយប្រាំនៅរាជធានី ឲ្យដឹងថា អត្រាភ្ញៀវមកសា្នក់នៅក្នុងសណ្ឋាគារបានកើនឡើងខ្ពស់។ ខណៈដែល អ្នកគ្រប់គ្រងនៃសណ្ឋាគារលំដាប់កំពូលមួយទៀតបាននិយាយថា ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ បាននាំមកនូវឱកាសធ្វើអាជីវកម្មដ៏ល្អបំផុតសម្រាប់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា៕
បកប្រែដោយ Pham Diep