នៅការប្រកួតគុនខ្មែរ អ្នកប្រដាល់ Huynh Ha Huu Hieu (ប្រភេទទម្ងន់ ៤៥  គីឡូក្រាម), កីឡាការិនីប្រដាល់ Ta Thi Kim Yen (ប្រភេទ ៤៥ គីឡូក្រាមផ្នែកនារី) និងអ្នកប្រដាល់ Bang Thi Mai (ប្រភេទ ៦០ គីឡូក្រាមផ្នែកនារី) ទទួលបានមេដាយមាស។ នៅក្នុងការវាយកូនហ្គោល អត្ដពលិក Le Khanh Hung ក៏បានឈ្នះមេដាយមាសផងដែរ។

leftcenterrightdel
ភាពសប្បាយរីករាយរបស់អត្តពលិក Huynh Thi My Tien ពេលឈ្នះមេដាយមាស

ក្នុងវិញ្ញាសាអត្ដពលកម្ម អត្តពលិក Huynh Thi My Tien បានស្រក់ទឹកភ្នែកបន្ទាប់ពីឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រផ្នែកនារី ក្នុងថិរវេលា ១៣ វិនាទី ៥០។

ក្នុងវិញ្ញាសាហែលកង្កែបចម្ងាយ ២០០ ម៉ែត្ រផ្នែកបុរស កីឡាករហែលទឹក Pham Thanh Bao បានឈ្នះមេដាយមាសបំបែកកំណត់ត្រាស៊ីហ្គេមក្នុងថិរវេលា ២នាទី១១ វិនាទី ៤៥ (កំណត់ត្រាចាស់ ២នាទី ១១ វិនាទី៩៣)។ នៅវគ្គផ្តាច់ព្រ័ត្រនៃវិញ្ញាសាហែលផ្ងារចម្ងាយ ២០០ ម៉ែត្រផ្នែកបុរស កីឡាករ Tran Hung Nguyen បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងលទ្ធផល ២ នាទី ១ វិនាទី ៣៤។

គិតត្រឹមម៉ោង ៩ យប់ថ្ងៃទី ១០ ឧសភា គណៈប្រតិភូកីឡាវៀតណាមបានឈរកំពូលតារាង ដោយមានមេដាយមាសចំនួន ៥០ គ្រឿង មេដាយប្រាក់ ៥១ គ្រឿង និងមេដាយសំរិទ្ធ ៥៩ គ្រឿង៕

បកប្រែដោយ Pham Diep