យោងតាមទិន្នន័យស្វែងរករបស់ Agoda ចំនួនការស្វែងរកអំពីប្រទេសវៀតណាមពីប្រទេសចិនក្នុងឱកាសនេះស្ទើរតែស្មើកម្រិតមុន COVID-19 វិញ។ លោក Vu Ngoc Lam នាយក Agoda ប្រចាំប្រទេសវៀតណាមបានចាត់ទុកថា ទិន្នន័យនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ផ្នែកទេសចរណ៍វៀតណាម។ ជាពិសេស ការយកចិត្តទុកដាក់ពីភ្ញៀវទេសចរចិន ក៏បង្ហាញសក្ដានុពលទេសចរណ៍របស់វៀតណាមក្នុងឆ្នាំ ២០២៤។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ទន្ទឹមនឹងនោះ វៀតណាមក៏ទទួលបានជោគជ័យក្នុងការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗដូចជា៖ ឥណ្ឌា កូរ៉េខាងត្បូង... បន្ទាប់ពីបើកឡើងវិញ ដោយសារលក្ខណៈអំណោយផលនៃគោលនយោបាយទិដ្ឋាការ។

ទិន្នន័យស្វែងរក Agoda បានឲ្យដឹងថា ភ្ញៀវទេសចរចិនជ្រើសរើសវៀតណាម ដោយសារតែវប្បធម៌សម្បូរបែប និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ ទីក្រុងហូជីមិញ ទីក្រុងហាណូយ ទីក្រុង Nha Trang ទីក្រុង Da Nang និងកោះ Phu Quoc គឺជាគោលដៅទេសចរណ៍កំពូលទាំង ៥ របស់ភ្ញៀវទេសចរចិនក្នុងឆ្នាំនេះ៕

បកប្រែដោយ Thuy Anh