នេះជាលើកដំបូងហើយដែលព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីទីក្រុង ប៊ូសាន (កូរ៉េខាងត្បូង) ត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ។ ក្រោមប្រធានបទ “2023 Busan Travel Connect in Hanoi” ព្រឹត្តិការណ៍មានគោលបំណងផ្ដល់ព័ត៌មានអំពីទីផ្សារទេសចរណ៍ ប៊ូសាន និងគោលដៅទេសចរណ៍ថ្មីនៅទីក្រុង ប៊ូសាន ហើយធ្វើបច្ចុប្បន្នភាពគោលនយោបាយជំនួយ និងផែនការអភិវឌ្ឍទេសចរណ៍ប៊ូសាន...

leftcenterrightdel
លោក Lee Joung-Sil ប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ទីក្រុងប៊ូសាន

លោក Lee Joung-Sil ប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ទីក្រុង ប៊ូសាន បានឲ្យដឹងថា “យោងតាមការស្ថិតិ ពីខែមករា ដល់ខែមិថុនា ឆ្នាំនេះ ភ្ញៀវទេសចរវៀតណាមចំនួន ១៩០,០០០ នាក់ បានមកកាន់ទីក្រុង ប៊ូសាន ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំនួនភ្ញៀវទេសចរមកទីក្រុងនេះ និងចំណាត់ថ្នាក់លេខ ២ នៅតំបន់អាស៊ី​អា​គ្នេ​យ៍។ យើងចាត់ទុកថា ទីផ្សារវៀតណាមជាទីផ្សារសំខាន់ដែលមិនអាចរំលងបាន។ យើងក៏មានធុរកិច្ចទេសចរណ៍ចំនួន ២០ បានមកទីក្រុងហាណូយ។ ខ្ញុំជឿថា តាមរយៈព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរវៀតណាមអាចរកឃើញនូវភាពទាក់ទាញ ក៏ដូចជាភាពពិសេសរបស់ទីក្រុងប៊ូសាន”។

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក Ha Van Sieu អនុប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានថ្លែងថា “ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលលើកកម្ពស់នៅឆ្នាំ ២០២២ គឺជារបត់មួយនៃការជម្រុញឲ្យទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឡើងកម្រិតថ្មី ជាមួយនឹងការវិវឌ្ឍយ៉ាងខ្លាំងក្លា។ បន្ទាប់ពីបើកសកម្មភាពទេសចរណ៍ឡើងវិញក្រោយជំងឺ Covid-19 យើងបានអនុវត្តសកម្មភាពផ្សព្វផ្សាយ និងផ្លាស់ប្តូរទេសចរណ៍ជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង។ យើងក៏ជួយគាំទ្រកម្មវិធីផ្សព្វផ្សាយទេសចរណ៍កូរ៉េខាងត្បូងនៅវៀតណាម រួមទាំងទីក្រុង Busan”៕

បកប្រែដោយ Thanh Cong