ទើបតែបានមកដល់ homestay  Mac Cop (ឃុំ Hong Thai) របស់បង Ban Sy Thuy យើងមានអារម្មណ៍ថាមនេះជាកន្លែងមួយដែលពោរពេញទៅដោយវប្បធម៌របស់ជនជាតិ Dao Tien ។ ខ្យល់អាកាសបរិសុទ្ធក្នុងអ័ព្ទ និងទឹកសន្សើម បង្កើតបាននូវទិដ្ឋភាពសុខសាន្តស្ងប់ស្ងាត់។

leftcenterrightdel
លោក Ban Sy Thuy ជួសជុល homestay ដើម្បីទទួលភ្ញៀវទេសចរ

ពេលនាំយើងទៅទស្សនា homestay Mac Cop និងសួនផ្លែសារីបុរាណរបស់គ្រួសារគាត់ លោក Thuy បាននិយាយថា នៅឆ្នាំ ២០២០ បន្ទាប់ពីបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាកសិកម្មវៀតណាម គាត់រកបានការងារមួយក្នុងវិស័យគ្រប់គ្រងដីធ្លីដែលមានប្រាក់ខែ ២០ លានដុង/ខែ ហើយគាត់បានសម្រេចចិត្តធ្វើការនៅទីក្រុងហាណូយ។ “ប្រាក់ខែមានស្ថិរភាព ប៉ុន្តែខ្ញុំនៅតែមានបំណងត្រូវតែត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំដើម្បីធ្វើការ និងអភិវឌ្ឍន៍ស្រុកកំណើតរបស់ខ្លួន ពីព្រោះស្រុកកំណើតរបស់ខ្ញុំមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត ជាកន្លែងដ៏ល្អសម្រាប់ទាក់ទាញអ្នកទេសចរ។ បន្ទាប់ពីធ្វើការនៅហាណូយជាងមួយឆ្នាំ ខ្ញុំក៏សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ នៅថ្ងៃនោះ ឪពុកម្តាយខ្ញុំខឹងខ្លាំងណាស់!»។

ដើម្បីបញ្ចុះបញ្ចូលគ្រួសារគាត់ បង Thuy បានស្នើសុំឪពុកម្តាយគាត់ឲ្យជួសជុលដីភ្នំព្រៃរបស់គ្រួសារទំហំ ១ ហិកតា។ ដោយមានដើមទុនតិចតួចប្រហែល ២០០ លានដុង បង Thuy បានខ្ចីបន្ថែមពីឪពុកម្តាយ និងសាច់ញាតិដើម្បីបង្កើតធុរកិច្ចថ្មី។ គាត់បានចែករំលែកថា ចាប់ពីពេលដែលគាត់បានបង្កើតគំរូចិញ្ចឹមសត្វ ដាំដំណាំ គាត់គិតថាគាត់នឹងត្រូវបញ្ចូលវាជាមួយវិស័យទេសចរណ៍ ដូច្នេះគាត់បានជ្រើសរើសការចិញ្ចឹមសត្វ និងដាំដំណាំដូចជាការចិញ្ចឹមមាន់ ដាំផ្លែសារី ដែលជាម្ហូបប្រចាំតំបន់ព្រៃភ្នំ។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង Thuy បន្តជួលដីមួយផ្នែកនៅជាប់ផ្ទះខ្លួនដើម្បីសាងសង់ homestay តាមបែបប្រពៃណីរបស់ជនជាតិ Dao Tien។ នៅខែកញ្ញា ឆ្នាំ២០២១ homestay Mac Cop របស់លោក Thuy បានចាប់ផ្តើមដំណើរការ។ មកទល់នឹងពេលនេះ បន្ទាប់ពីដំណើរការអស់រយៈពេលជិតពីរឆ្នាំ homestay របស់បង Thuy កាន់តែល្បីទៅៗ ចំនួនភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត និងលំហែរកាយកាន់តែកកកុញ។ “នៅពេលថ្ងៃ អ្នកទេសចរដែលមកទីនេះនឹងអាចទៅគុយគន់ពពកនៅពេលព្រឹកព្រលឹម បន្ទាប់មកទៅទស្សនាតំបន់ទេសចរណ៍នានា។ នៅពេលល្ងាច ភ្ញៀវ និងប្រជាជន Dao Tien ជុំគ្នាជុំវិញភ្លើងជំរុំ ច្រៀងចម្រៀង Pao Dung និងរាំរបាំប្រពៃណី”។

និយាយអំពីគម្រោងរបស់ខ្លួន បង Ban Sy Thuy បាននិយាយថា៖ «នាពេលខាងមុខ ខ្ញុំចង់អភិវឌ្ឍវិស័យទេសចរណ៍ឲ្យកាន់តែខ្លាំង វិនិយោគលើការតុបតែងផ្ទះបន្ថែមទៀត ដើម្បីទទួលភ្ញៀវទេសចរណ៍។ ទន្ទឹមនឹងនោះ ខ្ញុំសង្ឃឹមថានឹងអាចបង្កើតក្រុមសិល្បៈមួយ ដើម្បីសម្តែងនូវអត្តសញ្ញាវប្បធម៌ពិសេសរបស់ជនជាតិ Dao Tien ដើម្បីឱ្យភ្ញៀវទេសចរបានស្គាល់ និងយល់កាន់តែច្បាស់អំពីជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ”៕

បកប្រែដោយ Duy Hoan