កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការអភិវឌ្ឍពាណិជ្ជសញ្ញាទេសចរណ៍ តាមរយៈភាពយន្ត
កប.អនឡាញ - នារសៀលថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Nha Trang ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa រៀបចំសន្និសីទអន្តរជាតិជំរុញការវិនិយោគដើម្បីអភិវឌ្ឍពាណិជ្ជសញ្ញាទេសចរណ៍តាមរយៈភាពយន្ត ដោយមានការចូលរួមពីតំណាងស្ថាប័នមជ្ឈិម មូលដ្ឋាន និងប្រតិភូជាង ១០០ នាក់ ដែលជាផលិតករភាពយន្ត អ្នកដឹកនាំរឿង តួសម្តែង សម្ព័ន្ធក្រុមហ៊ុន សហគ្រាសក្នុង និងក្រៅប្រទេស។