យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានស្ថិតិ នៅព្រឹកនេះ (២៩ ឧសភា) បានឲ្យដឹងថា ក្នុងរយៈពេល ៥ ខែដើម ឆ្នាំ២០២៣ ភ្ញៀវអន្តរជាតិមកប្រទេសវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួនជិត ៤.៦ លាននាក់ កើនឡើង ១២.៦ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៥ ខែកន្លងមក ប្រាក់ចំណូលបានមកពីសេវាស្នាក់នៅ និងម្ហូបអាហារ កើនឡើងជាង ២២% ។ វិស័យទេសចរណ៍បានកើនឡើងជិត ៩០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
កំពង់ផែអន្តរជាតិ Ha Long (ទីក្រុង Ha Long ខេត្ត Quang Ninh) ស្វាគមន៍នាវាសមុទ្រលំដាប់ខ្ពស់ Mein Schiff 5 (ម៉ាល់តា) ដែលមានភ្ញៀវទេសចរអឺរ៉ុបប្រមាណ ២០០០ នាក់ ដែលភាគច្រើនជាជនជាតិអាល្លឺម៉ង់ (រូបថត៖ vnanet.vn)

នាពេលថ្មីៗនេះ ទេសចរណ៍វៀតណាមត្រូវបានទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើនលើកតម្កើង រួមចំណែកបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍វៀតណាមនៅលើផែនទីទេសចរណ៍អន្តរជាតិ។ ជាពិសេស Cat Ba (Hai Phong) ជាប់ចំណាត់ថ្នាក់ទី ២ ក្នុងបញ្ជីឆ្នេរស្អាតបំផុតទាំង ១០ នៅអាស៊ី ដែលទើបតែត្រូវបានផ្តល់អនុសាន៍ដោយគេហទំព័រទេសចរណ៍របស់ Microsoft ។ ទន្ទឹមនឹងនោះ Ninh Binh ត្រូវបានផ្តស់អនុសាន៍ដោយគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ The Travel (Canada) ថាជាគោលដៅសំរាកលំហែកាយសម្រាប់គ្រួសារដ៏ល្អបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៣៕

បកប្រែដោយ Duy Hoan