Phu Quoc ស្វាគមន៍នាវាទេសចរណ៍អន្តរជាតិដំបូងគេ បន្ទាប់ពីជំងឺរាតត្បាត COVID-19
កប.អនឡាញ - នាថ្ងៃទី ២១ ឧសភា នាវាទេសចរណ៍អុីតាលី COSTA SERENA បានមកដល់កំពង់ផែ Duong Dong ទីក្រុង Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាមបន្ទាប់ពីចាកចេញពីប្រទេសថៃ។
នេះជានាវាទេសចរណ៍អន្តរជាតិដំបូងគេដែលមកដល់ទីក្រុង Phu Quoc បន្ទាប់ពីរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។
    |
 |
នាវាទេសចរណ៍អន្តរជាតិដំបូងគេបានមកដល់ Phu Quoc បន្ទាប់ពីការរាតត្បាតនៃ COVID-19 (រូបថត៖ vnanet.vn) |
នាវា COSTA SERENA ស្ដង់ដារផ្កាយ ៥ ដែលផ្ទុកអ្នកទេសចរចំនួន ៣៥០០ នាក់មកពី ១៨ ប្រទេស ដែលភាគច្រើនជាភ្ញៀវទេសចរមកពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសអឺរ៉ុបមួយចំនួន និងនាវិកចំនួន ១០៥៦ នាក់។ តាមកម្មវិធី ភ្ញៀវទៅទស្សនា និងទិញទំនិញនៅតាមតំបន់ទេសចរណ៍នានាលើកោះ Phu Quoc។ នៅម៉ោង ៥:០០ ល្ងាចថ្ងៃដដែល នាវាបានចាកចេញពី Phu Quoc ដោយបន្តដំណើរកម្សាន្តលើសមុទ្រ។
បន្ទាប់ពីរងផលប៉ះពាល់ដោយការរីករាលដាលនៃមេរោគ COVID-19 ការដែលនាវាទេសចរណ៍អន្តរជាតិទៅកាន់ Phu Quoc នឹងជួយឧស្សាហកម្មទេសចរណ៍ក្នុងស្រុកមានការអភិវឌ្ឍថ្មី។ នាបច្ចុប្បន្ន ខេត្ត Kien Giang កំពុងកែលម្អជាបន្ទាន់នូវកំពង់ផែសម្រាប់អ្នកដំណើរអន្តរជាតិ Phu Quoc។ ទន្ទឹមនឹងនោះ ជំរុញការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កែទម្រង់បែបបទ កាត់បន្ថយពេលវេលានៃនីតិវិធីចូលប្រទេសសម្រាប់យានជំនិះ និងភ្ញៀវទេសចរណ៍ ព្រមទាំងជម្រុញការបង្កើតផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជាមួយនឹងម៉ាកដាច់ដោយឡែកដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ៕
បកប្រែដោយ Duy Hoan