នៅលើ Tripadvisor អ្នកប្រើប្រាស់ Jonathan Chan (អាមេរិក) បានបន្សល់ទុកនូវមតិមួយកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ អំពីឆ្នេរសមុទ្រ My Khe ដូចតទៅ៖ ខ្សាច់គឺល្អខ្លាំងណាស់ ឆ្នេរមានសំបកខ្យងជាច្រើន រលកមានភាពស្ងប់ស្ងាត់ ដូច្នេះ ទីនេះជាឆ្នេរសមុទ្រល្អសម្រាប់ហែលទឹក មានកន្លែងលក់ភេសជ្ជៈជាច្រើន ឬកៅអីក្រោមម្លប់ មានភ្នាក់ងារជួយសង្គ្រោះនៅតាមឆ្នេរសមុទ្រ ទេសភាពជុំវិញឆ្នេរគឺអស្ចារ្យណាស់។

leftcenterrightdel
ទេសភាពនៃឆ្នេរសមុទ្រ My Khe មើលឃើញពីខាងលើ (រូបថត៖ Ngo Anh/Instagram)

ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរម្នាក់ឈ្មោះ Appan Majumdar មកពីប្រទេសម៉ាឡេស៊ី បានផ្តល់ចំណាត់ថ្នាក់ផ្កាយ ៥ ដល់ឆ្នេរ My Khe។ គាត់បានទុកមតិយោបល់ចំនួន ១.២២៨ ពាក្យ ដែលរៀបរាប់លម្អិតអំពីកន្លែងដែលគាត់ប្រាថ្នាថា គាត់អាចស្នាក់នៅបានយូរ។ បើតាមលោករូបនេះ នេះជាឆ្នេរស្អាតបំផុតមួយដែលលោកធ្លាប់ទៅលេងនៅអាស៊ីអាគ្នេយ៍។ ឆ្នេរសមុទ្រ My Khe មិនមានមនុស្សច្រើនទេ ត្រូវបានគ្រប់គ្រងយ៉ាងល្អ ហើយពិតជាស្អាតខ្លាំងណាស់។ ចំណុចលេចធ្លោមួយទៀតដែលភ្ញៀវរូបនេះលើកឡើងនៅដើមអធិប្បាយគឺសមុទ្រស្អាត។ "អ្នកអាចមុជទឹកដោយគ្មានកាកសំណល់ប្លាស្ទិក" ឡើយ៕

តាម vovworld.vn