នាវាទេសចរណ៍អន្តរជាតិនាំភ្ញៀវទេសចរអន្តរជាតិចំនួន ៣៣៣ នាក់មកកាន់ទីក្រុង Nha Trang
កប.អនឡាញ - នាថ្ងៃទី ៥ ខែមីនា នាវាទេសចរណ៍ Silver Muse ប្រទេស Bahamas បាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ៣៣៣ នាក់ មកពីប្រទេសអាល្លឺម៉ង់ កាណាដា អូស្ត្រាលី កូឡុំប៊ី ថៃ ចិន ជាដើម ចូលចតនៅកំពង់ផែ Nha Trang ដើម្បីទស្សនាទីក្រុងឆ្នេរសមុទ្រ Nha Trang។
    |
 |
នាវា Silver Muse នៅកំពង់ផែ Nha Trang (រូបថត៖ dangcongsan.vn) |
ផ្នែកទេសចរណ៍ខេត្ត Khanh Hoa បានរៀបចំដំណើរទេសចរណ៍សម្រាប់ភ្ញៀវជ្រើសរើសដូចជា ជិះកង់ទៅទស្សនាវត្ត Loc Tho វត្ត Xuan Lac ផ្ទះបុរាណរបស់លោក Hai ចេត្តី Ponaga ចេត្តី Tram Huong ឬជិះស៊ីក្លូជុំវិញទីក្រុង Nha Trang ដែលឆ្លងកាត់ផ្លូវធំៗ ជាដើម។ នាវាទេសចរណ៍ Silver Muse បានចេញដំណើរពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងហូជីមិញ ទីក្រុង Nha Trang បន្ទាប់មកចាកចេញពីទីក្រុង Nha Trang ទៅកាន់ទីក្រុង Da Nang ហើយបន្ទាប់មកបន្តដំណើរទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោក។
ក្នុងឆ្នាំ ២០២៣ ផ្នែកទេសចរណ៍ខេត្ត Khanh Hoa ខិតខំទទួលភ្ញៀវទេសចរប្រមាណ ៤ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១.៥ លាននាក់ ចំណូលពីផ្នែកទេសចរណ៍នឹងកើនឡើងដល់ ២១,០០០ ពាន់លានដុង (ជាង ៨៨៥ លានដុល្លារអាមេរិក)៕
បកប្រែដោយ Thuy Anh