ទោះជាយ៉ាងណាក៏ដោយចំនួនភ្ញៀវទេសចរដែលមកស្នាក់នៅមានត្រឹមតែ ២ លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រហែល ៣៧.៥% បើធៀបនឹងរយៈពេលដូចគ្នា។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៧,៥ ពាន់ពាន់លានដុង (ធ្លាក់ចុះ ៣០% បើធៀបនឹងរយៈពេលដូចគ្នា)។

leftcenterrightdel
ភ្ញៀវទេសចរវៀតណាមចំនួន ៩ លាននាក់ទៅលេងកម្សាន្តក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០២៣ (dangcongsan.vn)

ទាក់ទងនឹងភ្ញៀវទេសចរអន្តរជាតិ ចំនួនភ្ញៀវទេសចរមកវៀតណាមក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំមុន។ ជាពិសេស ការដែលចិនបើកប្រទេសឡើងវិញជាផ្លូវការចាប់ពីថ្ងៃទី ៨ ខែ មករា នេះ បានធ្វើឱ្យទីផ្សារទេសចរណ៍អន្តរជាតិកាន់តែអ៊ូអរជាងទៀត។ ចំនួនភ្ញៀវអន្តរជាតិកក់បន្ទប់ស្នាក់នៅសម្រេចបានពី ៣០ ទៅ ៤០% នៃការកក់សរុបក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម៕

បកប្រែដោយ​ Pham Diep