ដំណើរកំសាន្តជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ទីក្រុង Can Tho ដែលជា "បេះដូង" នៃតំបន់ភាគនិរតី បានស្វាគមន៍និទាឃរដូវថ្មីជាមួយនឹងកន្លែងទស្សនាជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករដូចជា៖ ប្រាសាទស្តេច Hung; វត្ត Truc Lam Phuong Nam; វត្ត Ong; ផ្ទះបុរាណ Binh Thuy; កោះ Son; ផ្សារបណ្តែតទឹក Cai Rang; ផ្ទះពណ៌ស្វាយ។ល។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ ជាលើកដំបូងដែលទីក្រុងមានសួនផ្កាសិល្បៈ Can Tho ដែលមានផ្កា និងរុក្ខជាតិជាច្រើន។ ហើយអេកូទេសចរណ៍ សួនច្បារ គឺជាអាសយដ្ឋានដែលភ្ញៀវទេសចរជ្រើសរើសជាច្រើនដែរ។ល។

An Giang គឺជាខេត្តមួយដែលមានគោលដៅទេសចរណ៍ខាងវិញ្ញាណជាច្រើន ដែលភ្ញៀវទេសចរតែងតែជ្រើសរើសនៅដើមឆ្នាំ យោងទៅតាមទំនៀមទម្លាប់របស់វៀតណាម។ តំបន់ទេសចរណ៍ជាតិភ្នំ   Nui Sam ដែលមានរម្មណីយដ្ឋានជាច្រើនដូចជា វត្ត Hang, ផ្នូរ Thoai Ngoc Hau, វត្ត Tay An និងប្រាសាទ Ba Chua Xu នៅលើភ្នំ Nui Sam បានទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនា ទាំងយប់ទាំងថ្ងៃ។

នៅខេត្ត Soc Trang ភាពជោគជ័យនៃសន្និសីទជំរុញទេសចរណ៍ឆ្នាំ២០២៣ នាពេលថ្មីៗនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងដំណើរកំសាន្តពោរពេញទៅដោយវប្បធម៌ និងប្រពៃណី។ ក្នុងឱកាសនេះ ខេត្ត Soc Trang បានចេញផ្សាយផ្នែកទន់ទេសចរណ៍ឆ្លាតវៃ" ជាមួយនឹងសេវាកម្មជាច្រើនដើម្បីជួយភ្ញៀវទេសចរស្វែងរកផលិតផលទេសចរណ៍សមរម្យយ៉ាងងាយស្រួល។

leftcenterrightdel
ប្រជាជន និងភ្ញៀវទេសចរចូលរួមកម្មវិធី "និទាឃរដូវក្នុងសួនច្បារ" នៅទីក្រុង Can Tho (រូបថត៖ nhandan.vn)

លើកកំពស់គុណភាពផលិតផលទេសចរណ៍

ដើម្បីឱ្យតំបន់ដីសណ្ដទន្លេ Cuu Long ក្លាយជាគោលដៅទាក់ទាញ ខេត្ត និងក្រុងនានាក្នុងតំបន់បានពង្រឹងការតភ្ជាប់ជាមួយតំបន់នានានៅទូទាំងប្រទេស ជាពិសេសជាមួយទីក្រុងហូជីមិញ យោងតាមផែនការសហប្រតិបត្តិការនៃសមាគមទេសចរណ៍តំបន់ដីសណ្ដទន្លេ Cuu Long។

យោងតាមលោក Nguyen Minh Tuan ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho បានឲ្យដឹងថា ក្នុងឆ្នាំ ២០២៣ ខេត្ត Can Tho នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញការវិនិយោគសេដ្ឋកិច្ចសង្គមនៅទីក្រុងជាមួយសាជីវកម្ម និងក្រុមហ៊ុនទេសចរណ៍ជាច្រើន ដើម្បីពង្រីកសក្តានុពល និងអត្ថប្រយោជន៍នៃទីក្រុង។ ជាពិសេស ផ្តោតលើការកសាងផលិតផលពោរពេញទៅដោយអត្តសញ្ញាណទន្លេ សំដៅក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ទេសចរណ៍នៃតំបន់ដីសណ្ដទន្លេ Cuu Long។

លោក Tran Anh Thu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានឲ្យដឹងថា នៅឆ្នាំ ២០២៣ ខេត្ត An Giang នឹងជំរុញការកេងប្រវ័ញ្ចផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរជាយុវជន។ ខេត្តនឹងពង្រឹងការផ្សព្វផ្សាយ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយនឹងទីផ្សារថ្មីៗ ដូចជាបណ្តាខេត្តភាគឦសាន ខេត្តភាពពាយ័ព្យ និងតំបន់ខ្ពង់រាបកណ្តាល Tay Nguyen...; អនុវត្តយ៉ាងសកម្មនូវបច្ចេកវិទ្យាព័ត៌មាន ទៅនឹងសកម្មភាពផ្សព្វផ្សាយ និងជំរុញទេសចរណ៍; ប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រសិទ្ធភាព; ជួយឧបត្ថម្ភអង្គភាពអាជីវកម្មទេសចរណ៍ដើម្បីធ្វើបច្ចុប្បន្នភាព និងផ្លាស់ប្តូរឌីជីថល។ល។

លោកស្រី Huynh Thi Diem Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានឲ្យដឹងថា ដល់ឆ្នាំ ២០៣០ ខេត្ត Soc Trang ខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាង ៣.៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៨៥ ០០០ នាក់ និងភ្ញៀវទេសចរជាតិចំនួន ៣.៥ លាននាក់។ ខេត្ត Soc Trang នឹងអភិវឌ្ឍផលិតផលទេសចរណ៍សំខាន់ៗ ដូចជា៖ ទេសចរណ៍វប្បធម៌ខាងវិញ្ញាណ ទីក្រុង Soc Trang; ទេសចរណ៍វប្បធម៌ បុណ្យម្ហូបអាហារទីក្រុង Soc Trang; អេកូទេសចរណ៍។ល៕

បកប្រែដោយ Huyen Trang