នៅទីក្រុងហូជីមិញ មន្ទីរទេសចរណ៍បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat រៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរ។ ក្រុមភ្ញៀវទេសចរណ៍មានការភ្ញាក់ផ្អើលនៅពេលដែលពួកគេត្រូវបានស្វាគមន៍ដោយសកម្មភាពទៅទស្សនាភូមិសិប្បកម្មប្រពៃណីក្នុងថ្ងៃបុណ្យឆ្នាំថ្មី ហើយត្រូវបានផ្តល់អំណោយដ៏មានតម្លៃ។

នៅទីក្រុង Da Nang ជើងហោះហើរ VJ879 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បាននាំអ្នកដំណើរជាង ១៧០ នាក់ពីទីក្រុង Incheon (ប្រទេសកូរ៉េខាងត្បូង​) មកកាន់មូលដ្ឋាននៅថ្ងៃដំបូងនៃឆ្នាំ ២០២៣ ។ ប្រទេសកូរ៉េខាងត្បូងនៅតែជាទីផ្សារអន្តរជាតិជួរមុខគេសម្រាប់ទេសចរណ៍ទីក្រុង Da Nang។ ជាមួយនឹងជើងហោះហើរចំនួន ៤ ពី Incheon, Busan, Deagu, Muan ទៅ Da Nang មានជើងហោះហើរជាង ៦០ ជើងក្នុងមួយសប្តាហ៍។

leftcenterrightdel
ផ្តល់អំណោយដល់ភ្ញៀវដែលមានសំណាងដែលបានជ្រើសរើសក្នុងជើងហោះហើរអន្តរជាតិពីតៃវ៉ាន់ (ប្រទេសចិន) ទៅកាន់ទីក្រុងហូជីមិញ

នៅ Dien Bien, Hue និង Da Lat អ្នកដំណើរដំបូងគេនៅលើជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines ដែលចេញដំណើរពីទីក្រុងហាណូយ ដោយមានលេខ VN8204, VN143 និង VN1573។ ទីក្រុង Nha Trang ស្វាគមន៍ភ្ញៀវនៅដើមឆ្នាំតាមជើងហោះហើរ VN441 ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (ចុះចតនៅព្រលានយន្តហោះ Cam Ranh)។ ភ្ញៀវទេសចរណ៍ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅជាមួយនឹងពិធីពិសេសៗនៅអាកាសយានដ្ឋានក្នុងអំឡុងពេលដំណើរកម្សាន្តលើកដំបូងក្នុងឆ្នាំនេះ។ ភ្ញៀវសំណាងខ្លះត្រូវបានជ្រើសរើសឲ្យទទួលបានសំបុត្រយន្តហោះវៀតណាមដោយឥតគិតថ្លៃជាអំណោយ។

បកប្រែដោយ​ Thanh Cong