ក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ វិស័យទេសចរណ៍បានរងផលប៉ះពាល់ខ្លាំងបំផុតដោយការរីករាលដាលនៃជំងឺ Covid-19។ ក្នុងឆ្នាំ ២០២២ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបើកទេសចរណ៍ ហើយមិនមានឧបសគ្គរារាំងភ្ញៀវទេសចរនោះឡើយ។

ទិន្នន័យពីម៉ាស៊ីនស្វែងរកហ្គូហ្គល បង្ហាញថា វៀតណាមជាប់លំដាប់ថ្នាក់កំពូលនៃគោលដៅទេសចរណ៍ឈានមុខគេរបស់ពិភពលោកក្នុងការបង្កើនការស្វែងរកព័ត៌មានទេសចរណ៍។ ជាពិសេស នាថ្ងៃទី ១៥ ខែមីនា វៀតណាមបានប្រកាសជាផ្លូវការនូវការរៀបចំឡើងវិញនូវសកម្មភាពទេសចរណ៍។ ស្ដារគោលនយោបាយទិដ្ឋាការទាំងមូលដូចមុនពេលជំងឺ Covid-19 ផ្ទុះឡើង។ អាជីវកម្មជាច្រើនបានចាប់យកឱកាសបានយ៉ាងល្អ ដើម្បីធ្វើអាជីវកម្ម។

leftcenterrightdel
ប្រាសាទ My Son (ខេត្ត Quang Nam) ជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិ (រូបថត៖ vov.vn)

ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមទទួលបានជាង ២.៩៥ លាននាក់ កើនឡើង ២១ ដងបើធៀបនឹងឆ្នាំ ២០២១ ចំនួនភ្ញៀវក្នុងស្រុកសរុបសម្រេចបានជាង ៩៦ លាននាក់ ដែលខ្ពស់ជាងចំនួនភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០១៩។ លទ្ធផលដ៏សំខាន់នេះគឺជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អាជីវកម្មទេសចរណ៍ និងវិស័យទេសចរណ៍ទាំងមូលឆ្ពោះទៅឆ្នាំ២០២៣។

បច្ចុប្បន្ននេះ រដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលជាច្រើនសម្រាប់ភ្ញៀវទេសចរ រួមទាំងការលើកលែងទិដ្ឋាការសម្រាប់ប្រទេស និងតំបន់ដែនដីចំនួន២៤; បើកឡើងវិញនូវដំណើរការ និងនីតិវិធីអន្តោប្រវេសន៍ដូចមុនការរីករាលដាលនៃជំងឺ Covid-19; ផ្តល់ទិដ្ឋាការអេឡិចត្រូនិកទៅកាន់ប្រទេស និងតំបន់ដែនដីចំនួន៨០។ វៀតណាម និងអង្គភាពអាជីវកម្មកំពុងខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស ដើម្បីវិស័យទេសចរណ៍វៀតណាមងើបឡើងវិញ និងអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh