ទិន្នន័យពីគេហទំព័រ Booking.com ស្ដីពីការស្វែងរកពីថ្ងៃទី ១៧ ខែតុលា ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ជាមួយការកក់សណ្ឋាគារចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ភ្ញៀវទេសចរវៀតណាមភាគច្រើនជ្រើសរើសទីក្រុងធំៗរបស់វៀតណាម សម្រាប់ថ្ងៃឈប់សម្រាករយៈពេលខ្លីក្នុងនោះ ទីក្រុងហូជីមិញស្ថិតនៅលំដាប់ទី១ បន្ទាប់មកគឺទីក្រុងហាណូយ។ ទីក្រុង Da Lat និងទីក្រុង Hoi An ក៏ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ចំនួន ១០ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃឈប់សម្រាកដំណាច់ឆ្នាំ។ គោលដៅកោះសមុទ្រក្នុងប្រទេសដែលត្រូវបានជ្រើសរើសច្រើនជាងគេដោយភ្ញៀវទេសចរវៀតណាមគឺទីក្រុង Vung Tau ទីក្រុង Da Nang ទីក្រុង Nha Trang កោះ Phu Quoc ទីក្រុង Quy Nhon និងទីក្រុង Ha Long។

leftcenterrightdel
គោលដៅទេសចរណ៍ទាំង១០ ដែលភ្ញៀវទេសចរវៀតណាមចូលចិត្ត (រូបថត៖ Booking.com)

យោងតាមគេហទំព័រ Booking.com បានឲ្យដឹងថា ភ្ញៀវទេសចរវៀតណាម ៤៥% បានឲ្យដឹងថា ពួកគេមានគម្រោងធ្វើដំណើរក្នុងតំបន់នៅឆ្នាំនេះ (ពេលវេលាធ្វើដំណើរអតិបរមា ៨ ម៉ោង) និងផ្ដោតអាទិភាពលើប្រទេសដែលនៅជិតបំផុតដូចជា ទីក្រុង Khon Kaen ទីក្រុង Bangkok និងប្រទេសសិង្ហបុរី។

លោក Varun Grover នាយកគេហទំព័រ Booking.com នៅវៀតណាមបានចាត់ទុកថា បន្ទាប់ពីការដាក់កំហិតលើការធ្វើដំណើររយៈពេល ២ ឆ្នាំ ឥឡូវនេះភ្ញៀវទេសចរមានអារម្មណ៍សុទិដ្ឋិនិយមយ៉ាងខ្លាំងក្នុងការធ្វើដំណើរទេសចរណ៍ ហើយជាការរីករាយដែលបានឃើញភ្ញៀវទេសចរវៀតណាមត្រឡប់ទៅស្វែងរកកន្លែងនានាក្នុងប្រទេស និងក្រៅប្រទេសក្នុងស្មារតីវិជ្ជមានជាងមុន។ លោកនាយក Booking.com វៀតណាមបាននិយាយថា Booking.com នឹងបន្តជួយគាំទ្រភ្ញៀវទេសចរធ្វើដំណើរឲ្យកាន់តែងាយស្រួល និងមានការចងចាំមិនអាចបំភ្លេចបាននៅក្នុងដំណើរកម្សាន្តដំណាច់ឆ្នាំ និងនាពេលអនាគត៕

បកប្រែដោយ Thuy Anh