leftcenterrightdel
ថ្នាក់ដឹកនាំនៃសមាជិក EATOF ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (រូបថត៖ vnanet.vn)

តាមនោះ ខ្លឹមសារចំនួន ៥ ត្រូវបានឯកភាព រួមមាន៖ ការលើកកម្រិត EATOF ពី “វេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា” ទៅជា “សម្ព័ន្ធភាពទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ា” ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព; ពង្រីកឋានៈនិងតួនាទីជាសម្ព័ន្ធភាពទេសចរណ៍សកលមួយ ដែលតំណាងឲ្យតំបន់អាស៊ីបូព៌ា ក៏ដូចជាដើរតួនាទីឈានមុខគេក្នុងការជំរុញការស្ដារឡើងវិញ កំណើន និងការអភិវឌ្ឍទេសចរណ៍នៅអាស៊ីបូព៌ា បង្កើតយន្តការអភិបាលកិច្ចសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរនៃខេត្តសមាជិក ដោយផ្អែកលើភាពជាដៃគូរដ្ឋ-ឯកជន ហើយពង្រីកបណ្តាញសកលដើម្បីសម្រេចបាននូវគោលដៅទេសចរណ៍ប្រកបដោយចីរភាព។ ក្រៅពីនោះ បន្តសហប្រតិបត្តិការគ្នាដើម្បីអភិវឌ្ឍទេសចរណ៍ដោយផ្អែកលើគោលការណ៍ទេសចរណ៍ប្រកបដោយយុត្តិធម៌ មានមេត្រីភាពបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ហើយខិតខំសម្រេចបាននូវផែនការដែលបានពិភាក្សាជាមួយគ្នាផងដែរ៕

តាម vovworld.vn