ទីក្រុង Hoi An គឺជាទីក្រុងតែមួយគត់របស់វៀតណាមត្រូវបានដាក់ចូលក្នុងបញ្ជីនេះ។ គួររំលឹកដែរថា ក្នុងឆ្នាំ ២០១៩ Travel & Leisure ក៏បានបោះឆ្នោតជ្រើសរើសទីក្រុង Hoi An ជាទិសដៅល្អបំផុតនៅលើពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ទីក្រុងល្អបំផុតត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ សណ្ឋាគារ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ភាពទាក់ទាញ ភាពរួសរាយរាក់ទាក់ ម្ហូបអាហារ វិធានការការពារ Covid-19។ល។

នៅក្នុងប្រភេទផ្សេងទៀតនៃ World's Best Awards កោះ Phu Quoc (ខេត្ត Kien Giang ប្រទេសវៀតណាម) បានជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងបញ្ជីកោះល្អបំផុតទាំង ២៥ នៅលើពិភពលោក។ សណ្ឋាគារ Capella ហាណូយ និងសណ្ឋាគារ Six Senses Con Dao ស្ថិតនៅលំដាប់ទី ១៨ និងទី ៥១ ក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ១០០ នៅលើពិភពលោក។ ទន្ទឹមនឹងនោះ សណ្ឋាគារ Six Senses Con Dao ក៏ត្រូវបានផ្តល់កិត្តិយសក្នុងចំណាត់ថ្នាក់ ១៥ ក្នុងចំណោមរមណីយដ្ឋានល្អបំផុតនៅអាស៊ី៕

បកប្រែដោយ Huyen Trang