បញ្ជីនេះត្រូវបានបោះឆ្នោតពីអ្នកអានជុំវិញពិភពលោកចាប់ពីខែមករា ដល់ខែមេសា ឆ្នាំនេះ។ ទីក្រុង Da Nang ទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាគោលដៅទេសចរណ៍ចំនួនបីរបស់ប្រទេសវៀតណាម ដែលបានទទួលពានរង្វាន់ Asia's Best Awards 2022 នៃទស្សនាវដ្ដី Travel & Leisure។

leftcenterrightdel
ទីក្រុងហាណូយជាគោលដៅពេញនិយមនៅអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ (រូបថត៖ Unsplash)

ក្នុងបញ្ជីគោលដៅឈានមុខទាំង១០ ទីក្រុង Da Nang ជាប់ចំណាត់ថ្នាក់លេខ៣ ទីក្រុងហាណូយជាប់ចំណាត់ថ្នាក់លេខ៥ និងទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ៨។ ទីក្រុងបាងកក រាជធានីថៃ ជាប់ចំណាត់ថ្នាក់លេខ១។ ទស្សនាវដ្ដី Travel & Leisure បានវាយតម្លៃថា "វៀតណាមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ឥឡូវនេះ ភ្ញៀវទេសចរបរទេសមិនចាំបាច់ធ្វើចត្តាឡីសក្ត័ និងធ្វើតេស្តរក COVID-19 ទេ"។

Travel & Leisure គឺជាទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) និងមានអ្នកអានច្រើនជាង ១៦ លាននាក់ក្នុងមួយខែ៕

បកប្រែដោយ Thuy Anh