បង្គោលព្រំដែននេះស្ថិតក្នុងឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kon Tum វៀតណាម ដែលសាងសង់ក្នុងឆ្នាំ ២០០៧ និងបញ្ចប់ក្នុងឆ្នាំ ២០០៩ នៅលើកំពូលភ្នំកម្ពស់ ១.០៨៦ ម៉ែត្រ។

leftcenterrightdel
ភ្ញៀវទេសចរថតរូបនៅដើមឈើមិត្តភាពវៀតណាម-កម្ពុជា-ឡាវ (រូបថត៖ baotintuc.vn)

លោក Le Hoang Ngoc Vu អនុប្រធានការិយាល័យគ្រប់គ្រងទេសចរណ៍ (មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kon Tum) បានឲ្យដឹងថា បង្គោលព្រំដែនវៀតណាម-ឡាវ-កម្ពុជា ឬភ្ញៀវទេសចរហៅថាជាផ្លូវបំបែកជាបីរវាងប្រទេសទាំងបីនៅឥណ្ឌូចិន បានទាក់ទាញភ្ញៀវទេសចរក្នុងប្រទេស ព្រោះនេះជាកន្លែង check-in ពិសេស "មាន់មួយរងាវ ប្រទេសទាំងបីអាចស្ដាប់បាន"។

គណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានអនុម័តគម្រោងធ្វើអាជីវកម្មនៅតំបន់នេះ ហើយដល់ឆ្នាំ ២០២៥ ស្រុក Ngoc Hoi នឹងខិតខំទទួលភ្ញៀវទេសចរពី ៥៨.៥០០ ទៅ ៧២.០០០ នាក់ មកកាន់គោលដៅទេសចរណ៍នេះ៕

បកប្រែដោយ Thuy Anh